ស្ងាត់ៗ! តារាចម្រៀង ​ម៉ុង ម៉ានិត បើកហាងរកស៊ីជំនួញ៣មុខបាត់ហើយ

​ម៉ានិត តារាចម្រៀង Original Song និងជាកវីនិពន្ធវ័យក្មេង មួយរយៈនេះហាក់មមាញឹកខ្លាំងជាមួយរបរបន្ថែមក្រៅអាជីពសិល្បៈ ខណៈលោកបង្ហើបថា«ឆ្នាំនេះបានស​ម្រេ​ច​ក្ដីស្រមៃមួយទៀតហើយ គឺខ្ញុំបានបើកកូនហាងកាហ្វេមានឈ្មោះថា Pen Café ប​ន្ទាប់ពីបានបើកហាងស្រលាញ់សៀវភៅកាលពីដើមឆ្នាំមុន»។

មិនតែប៉ុណ្ណោះកំលោះសង្ហារកាន់ជំនួញច្រើនក្នុងពេលតែមួយរូបនេះក៏បន្ថែមថា«បើមានសៀវភៅក៏ត្រូវតែមានប៉ិចហើយ ត្រូវអត់? ខ្ញុំតែងស្រមៃថាចាស់ទៅអាចមានរបរសមរម្យមួយសម្រាប់ការរស់នៅ សុំត្រឹមតែសុច្ចរិត និងសប្បាយចិត្ត។ ដ្បិតថាចាយពេលយូរ តែប​ច្ចុប្បន្ននេះខ្ញុំកក់ក្ដៅណាស់។ ខ្ញុំបានប្រើប្រាស់ដៃទាំងគូ ខួរក្បាលតូចមួយ ព្រមជាមួយនឹ​ង​បេះដូងដ៏ល្អស្អាត សម្រាប់អភិវឌ្ឍន៍ខ្លួន និងផ្ដល់ជូនអ្នកដទៃ»។

ជំនួបនឹងលទ្ធផលក្នុងក្ដីស្រម៉ៃហាក់លេចឡើងជាបណ្ដើរៗហើយនោះ លោក ម៉ុង ម៉ានិត ក៏មិនបង្អង់នូវពាក្យរីករាយក្នុងចិត្តទៀតដែរ«អាចនិយាយបានថា ខ្ញុំជាមនុស្សគិតច្រើន តែខ្ញុំជឿថា ការគិតគូរល្អិតល្អន់ ក្ដីអំណត់ និងចិត្តល្អរបស់ខ្ញុំ នឹងនាំរឿងល្អៗចូលមកក្នុងជីវិតខ្ញុំ។ ឆ្នាំនេះបានសម្រេចគោលដៅមួយទៀតហើយ មានហាងកាហ្វេ ហាងសៀវភៅ ហាងអាហារ បានធ្វើការជួបមុខសមាជិកគ្រួសាររាល់ថ្ងៃ មានពួកគេចាំលើកទឹកចិត្ត។ តើមានអ្វីគួរឲ្យពិបាកទៅ?»។

តាមរយៈសារស័ព្ទរំលេចឡើងហាក់មានន័យលើការតស៊ូក្នុងជីវិតពុះពាររំលេចសមិទ្ធផលក្នុងក្ដីស្រម៉ៃបស់ ម៉ុង ម៉ានិត អ្នកគាំទ្រមួយចំនួនក៏ពោលឡើងថា«ពិតណាស់ ជាអ្នកជំនួញមានពេលវេលាគ្រប់គ្រាន់នៅជាមួយមនុស្សជាទីស្រឡាញ់»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news