ស្រីស្រស់ស្អាត​ម្នាក់ជិះឡានទំនើប បែរជាចាក់សាំងដប ស្មានតែរិះលុយ តាមពិត ……

ជាធម្មតា​អ្នក​ប្រើប្រាស់​យានយន្ត​តែងតែ​ចាក់​សាំងនៅស្ថានីយ៏ កម្រ​មាន​អ្នក​ចាក់​សាំង​ដបនៅតាមផ្លូវ​ណាស់ លុះ​ត្រា​តែ​ទ័ល អស់​សាំង​កណ្ដាល​ផ្លូវ ទើប​សម្រេច​ចិត្ត​ចាក់សាំង​ដបបែបនេះ។ ដោយសារពួក​គេ​យល់​ថា សាំង​ហ្គារ៉ាស់ មាន​គុណភាព​ល្អ​ជាង។ ចុះ​ហេតុ​អី​ទើប​នារី​ស្រស់​ស្អាត​ម្នាក់​នេះ មាន​ឡាន​ទំនើប​ជិះ បែរ​ជា​ចាក់​សាំង​ដប​តាម​ផ្លូវ​ទៅ​វិញ? ប្រហែល​ជា​នាង​រិះ​លុយ​ទេ​ដឹង? ព្រោះ​សាំង​ដប​មាន​តម្លៃ​ថោក​ជាង​សាំង​ហ្គារ៉ាស់។ យោងតាម​គណនីហ្វេសប៊ុក ឈ្មោះ Ly Srey Leak I កាលពីពេលកន្លងទៅ

បានបង្ហោះ សារ រូបភាព និង ឃ្លីបវិដេអូ មួយ​ នៅពេល​ដែលកញ្ញាបានឈប់ឡានទំនើប របស់ខ្លួន និងបានទិញប្រេងសាំង ដែលលោកតាវ័យចំណាស់ម្នាក់ ដាក់លក់នៅតាមផ្លូវ ពេលមេឃកំពុងភ្លៀង! សាររបស់កញ្ញាបានរៀប​រាប់ថា៖ថាខ្ញុំរិៈលុយក៏បាន​ មិនដឹងមួយលីត្រ អ៊ុំចំណេញបានប៉ុន្មានទេ? ហេីយមួយថ្ងៃលក់បានប៉ុន្មានលីត្រទៅ​? ​ខ្ញុំឈប់​ញាំអីក្បែរនឹង បណ្តេាយផ្លូវ 95 កែងផ្លូវ360 ក្បែរ កន្លែងលក់គ្រឿងសមុទ្រ ឈ្មេាះចរណៃ​។

ឃេីញគាត់អង្គុយលក់សាំង ក៏ជួយទិញគាត់បង្ហេីយទៅ​អេាយគាត់ឆាប់បានទៅផ្ទះមេឃកំពុងភ្លៀងផង បងបងដែលបានឃេីញគាត់សូមជួយជួយចូលចាក់សាំងគាត់ផង ជួយស៊ែរផង បងបង។មតិ Comment ៖ចិត្តល្អធ្វើបុណ្យគឺត្រឹមត្រូវណាស់ តែបើចាក់សាំងតាមផ្លូវអញ្ចឹងអាចធ្វើអោយឡានរបស់អ្នកធ្វើទុក រឺក៏ដេរមិនឆេះ ព្រោះតែសាំងគ្មានគុណភាព សាំងលក់តាមដងផ្លូវភាគច្រើនគឺលាយ បានលក់ទៅចំណេញ។

បើចង់ជួយគាត់នឹងជួយខ្លួនឯងផង ជូនជាលុយកាក់គាត់ខ្លះទៅ នេះគ្រាន់តែជាយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ សូមកុំប្រកាន់អី។ធ្វើបុណ្យមិនមែនចាំបាច់យកលុយទាំងលានៗទៅសាងវិហារនោះទេ ធ្វើបុណ្យចេញពីទឹកចិត្តស្មោះសរ ទោះជាបងស្រីបានជួយគាត់តិចតួចប៉ុណ្ណឹងក្តី តែវាគឺជារឿងប្រពៃណាស់ ជូនពរបងស្រីនិងក្រុមគ្រួសារជួបតែសុខសប្បាយ និងសំណាងល្អ។រឿងអាណិតត្រឹមត្រូវហើយ។

ទោះសាំងមិនគ្រប់ក៏មិនអីដែរ ប៉ុន្តែពេលចាក់ហើយធ្វើទុកម៉ាសីុន ព្រោះមិនដឹងសាំងទិញមកពីណា ? លាយសារាធាតុអ្វីខ្លះទេ? បើឡានតម្លៃធូពេលខូចមិនសូវអីទេ តែបើឡានថ្លៃវិញពេលខូចអស់រាប់មឺុនដុល្លារ។ ពិតជាអំពើល្អណាស់ សំរាប់ការចេះជួយគ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerluck