ញាក់សាច់! មហាសេដ្ឋី Bill Gates ត្រូវបង់ពន្ធផ្ទះរហូតដល់ជាង ១លានដុល្លារឯណោះ

លោក Bill Gates ជាកំពូលមហាសេដ្ឋីដែលមានជាងគេបំផុតលំដាប់ថ្នាក់លេខ ២ (ទ្រព្យសម្បត្តិសរុប ៩៧.៨ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីលោក Jeff Bezos។ លោក Bill Gates បានរៀបការជាមួយលោកស្រី Melinda French Gates កាលពីឆ្នាំ១៩៩៤ ដោយទទួលបានកូនចំនួន ៣នាក់។ លោក Bill Gates មានផ្ទះនៅជាប់បឹង Washington ក្នុងរដ្ឋ Washington ប្រទេសអាមេរិក។

លោកបានទិញដីនៅទីនោះកាលពីឆ្នាំ១៩៩៨ ក្នុងតម្លៃត្រឹមតែ ២លានដុល្លារប៉ុណ្ណោះ ដើម្បីធ្វើការសាងសង់ផ្ទះ ដែលសព្វថ្ងៃត្រូវបង់ពន្ធរហូតដល់ជាង ១លានដុល្លារឯណោះក្នុងមួយឆ្នាំៗ។ លោកបានធ្វើការសាងសង់ផ្ទះអស់រយៈពេល ៧ឆ្នាំ ខណៈចំណាយអស់ ៦០លានដុល្លារឯណោះ នៅកំឡុងឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០០៣ លោកក៏បានទិញផ្ទះជុំវិញទីនោះសរុបអស់ជាង ១៤.៤លានដុល្លារបន្ថែមទៀត ដោយមានទំហំផ្ទៃដីរហូតដល់ ៦,១០០ម៉ែត្រការ៉េឯណោះ។

បន្ទប់គេង

គួរបញ្ជាក់ផងដែរថា ផ្ទះរបស់លោក Bill Gates មានបន្ទប់ដេកចំនួន ៧ ប៉ុណ្ណោះ ខណៈមានបន្ទប់ទឹករហូតដល់ ២៤ឯណោះ ហើយនៅគេហដ្ឋានរបស់លោក អាចទុកឡានបានរហូតដល់ ២៣គ្រឿងឯណោះ។ ជុំវិញផ្ទះរបស់លោក ពោរពេញដោយដើមឈើ ដើម្បីកាត់បន្ថយកំដៅ ជាពិសេសក៏បានបន្ទប់សម្រាប់ធ្វើសមាធិ អាងស្ទួចត្រី និងអាងហែលទឹកដែលអាចស្តាប់តន្រ្តីបានផងដែរ។ នៅគេហដ្ឋានរបស់លោក ក៏មានបន្ទប់សម្រាប់ប្រជុំជាលក្ខណៈផ្លូវការ ខណៈអាចផ្ទុកមនុស្សរហូតដល់ ២០០នាក់ឯណោះ។

កន្លែងចតរថយន្ត

កន្លែងស្ទូចត្រី

កន្លែងអាងហែលទឹក

បន្ទប់សម្រាប់ប្រជុំជាលក្ខណៈផ្លូវការ

បន្ថែមពីនេះទៀត លោក Bill Gates ក៏មានផ្ទះបាយរហូតដល់ ៦កន្លែង ខណៈមានបណ្ណាល័យដ៏ធំស្កឹមស្កៃតម្លៃជាង ៣០លានដុល្លារឯណោះ។ ក្រៅពីបណ្ណាល័យ ក្នុងផ្ទះរបស់លោក ក៏បានមហាស្រពភាពយន្ត ដែលអាចផ្ទុកមនុស្សចំនួន ២០នាក់ផងដែរ។ សូមបញ្ជាក់ផងដែរថា ផ្ទះរបស់លោក​ Bill Gates មានតម្លៃរហូតដល់ ១៧៨លានដុល្លារឯណោះ (គិតត្រឹមថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៨)៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ businessinsider