ប្រធានាធិបតីអាមេរិក James A. Garfield ត្រូវគេលួចសម្លាប់ខណៈពេលកំពុង ……..

ប្រធានាធិបតីអាមេរិក James A. Garfield និងក្រុមគ្រួសារ

លោក James A. Garfield ត្រូវបានគេលួចធ្វើឃាតនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៨៨១  ដោយឃាតកបានបាញ់ពីរគ្រាប់ ដោយមួយគ្រាប់ត្រូវដៃខាងស្តាំ និងមួយគ្រាប់ទៀតត្រូវខ្នង នៅម៉ោង ៩ និង ៣០ នាទី ព្រឹក ខណៈពេលដែលប្រធានាធិបតីរូបនេះអង្គុយរង់ចាំជិះរថភ្លើង Baltimore and Potomac នៅក្នុងក្រុងវ៉ាស៊ីនតោន ឌីស៊ី។ គួរបញ្ជាក់ផងដែរថា ឃាតកដែល​បាញ់សម្លាប់ប្រធានាធិបតី គឺជាអ្នកនិពន្ធ និងមេធាវីអាមេរិកឈ្មោះ Charles J. Guiteau។

ឃាតកបានបាញ់សម្លាប់ប្រធានាធិបតី James A. Garfield

១១ សប្តាហ៍ក្រោយមក ប្រធានាធិបតីរូបនេះត្រូវបានបាត់បង់ជីវិតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៨៨១ នៅម៉ោង ១០ និង ៣៥ នាទី យប់ ដោយសារការបាញ់សម្លាប់នោះ (សូមបញ្ជាក់​ថា ប្រធានាធិបតីអាមេរិក James A. Garfield ចូលកាន់ដំណែងបានជាង ៣ ខែប៉ុណ្ណោះ)។

ឃាតកបានបាញ់សម្លាប់ប្រធានាធិបតី James A. Garfield រួចហើយ

ភ្លាមៗនោះ ឃាតកត្រូវបានគេចាប់ខ្លួន ហើយមានការជំនុំជម្រះជាសាធារណៈដែលមានរយៈពេលយ៉ាងយូរចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៨៨១ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ១៨៨២ លោក Charles J. Guiteau ត្រូវបានរកឃើញ​ថា មានទោសហើយត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួករនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៨៨២។

ប្រធានាធិបតីអាមេរិក James A. Garfield ដេកស្លាប់នៅលើគ្រែ

ឃាតកបានបញ្ជាក់ថា មូលហេតុដែលលោកបាញ់សម្លាប់ James A. Garfield ដោយសារការខកចិត្តចំពោះលោក James A. Garfield ដែលមិនបានតែងតាំងរូបលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង ខណៈរូបលោកខិតខំសរសេរសៀវភៅគាំទ្រ និងសរសើរថាលោក James A. Garfield នឹងឈ្នះជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោត៕

លោក Charles J. Guiteau ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួករ

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia