ភ្ញាក់ព្រើត! កីឡាករជម្រើសជាតិកាយវប្បកម្មម្នាក់ ទម្លាយខ្ទេចថា ក្រសួងគ្មាន….

ប្រិយមិត្តប្រាកដជាបានដឹងរឿងរ៉ាវកីឡាករ សំបូរ សោភណ្ឌ ដោយនៅតែមិនមានការដោះស្រាយជូនលោក ដដែលនោះ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នេះ កីឡាករកាយវប្បកម្ម សំបូរ​​ សុភ័ណ្ឌ បានឡាយវីដេអូ បង្ហាញពីដើមហេតុនៃការផ្ទុះរឿងរ៉ាវ និងមូលហេតុដែលគាត់មិនអាចទទួលយកបាន នូវការទម្លាក់ប្រាក់រង្វាន់។

សូមបញ្ចក់ផងដែរថា ប្រាក់រង្វាន់ដែលគួរតែទទួលបាននោះគឺ ១២០,០០០,០០០រៀល តែធាតុពិតគឺទទួលត្រឹមតែ២០,០០០,០០០រៀល។

រឿងរ៉ាវនេះនៅតែមិនទាន់រកដំនោះស្រាយជូនលោកបាននៅឡើយទេ ដោយឡែកថ្ងៃនេះផងដែលប្រភពហ្វេសប៊ុក ជម្រើសជាតិកាយវប្បកម្មម្នាក់ទម្លាយថា៖

<<តាំងពីចាប់ផ្ដើមប្រកួតតំណាងជាតិមកអ្វីៗគឺកីឡាករនិងសហព័ន្ធជាអ្នកដោះស្រាយទាំងស្រុង ទាំងរបបអាហារ ទាំងអាហារបំប៉ន ទាំងសំបុត្រយន្តហោះ ទាំងថ្លៃចុះឈ្មោះប្រកួត តើក្រសួងគាត់បានអោយអ្វីខ្លះដល់ពួកខ្ញុំគឺអត់មានទេ គាត់ថាទាល់តែទៅប្រកួតបានមេដាយទើបបានប្រាក់រង្វាន់ បើអត់បានមេដាយទេអ្វីៗដែលពួកខ្ញុំបានចំណាយពីខាងលើមកគឺខាតបង់ទាំងស្រុង ហើយក៏អស់មិនតិចនោះដែរ មួយប្រកួតៗគឺពួកខ្ញុំធ្វើសាច់អស់រាប់ពាន់ដូល្លា បើបានមេដាយគ្រាន់បានមកវិញខ្លះតែបើអត់បានមេដាយវិញគឺចប់ហើយ ហ៊ឺ…បើមុនពេលប្រកួតក្រសួងជួយពួកខ្ញុំត្រឹមតែទ្រូងមាន់មួយគីឡូនិងពងមាន់ដប់គ្រាប់ក៏ពួកខ្ញុំអស់ចិត្តដែរ តែនេះអត់មានទេតាំងពីដើមមកម្លេះ តើអោយពួកខ្ញុំបន្តរធ្វើអីទៀត ពួកខ្ញុំទៅមុខលេងរួចហើយ ពួកខ្ញុំហត់ហើយ ពួកខ្ញុំមិនអាចបន្តរទៅមុខទៀតបាននោះទេ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រពួកខ្ញុំរហូតមក #សូមអរគុណ 🙏🙏🙏>>៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក