កក្រើក! តារាចម្រៀង អ៊ីវ៉ា ទទួលបានកាដូឡានជាង ២ម៉ឺនដុល្លារ នៅថ្ងៃ ៨ មីនា

កាលពីថ្ងៃទី០៨ មីនា កន្លងទៅ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន​បាន​បើកភ្នែក​ធំ​ គ្រាដែលតារាស្រី​រម្យទម អ៊ីវ៉ា ស្រាប់តែ​បានបង្ហាញនូវរថយន្ត​ថ្មីមួយគ្រឿង​ ហើយត្រូវបង្ហើបមកថាមានតម្លៃជាង២ម៉ឺនដុល្លារ ដែលជាកាដូ​ក្នុងថ្ងៃសិទ្ធនារី ទៀតផង។

កញ្ញា អីវ៉ា

យ៉ាងណាមិញ​ចំពោះមុខម្ចាស់កាដូនេះក៏ត្រូវបាន​ អ៊ីវ៉ា ធ្លាប់បញ្ជាក់​ប្រា​ប់​រួចហើយ គឺឪពុក​របស់នាងលោក អ៊ូវ៉ាវ ប៉ុន្តែ​ក្រោយ​នាងបានប្រាប់​ច្បាស់ៗបែបនេះ ក៏ត្រូវមហាជនបាន​ចាត់ទុក​ថាជាការ​អួតអាង​នូវ​សម្ភារៈនិយមទៅវិញ។

ស្របគ្នានោះ អ៊ីវ៉ា ក៏មិនបានសំងំស្ងៀ​មនោះឡើយ បានចេញមុខ​ប្រាប់​ទៅកាន់ព័ត៌មាន​ក្នុងស្រុក​ដោយ​សម្តីហាក់ហួសចិត្ត និងអស់សំណើចបន្តិចថា «និយាយតាមត្រង់ណា ខ្ញុំអត់​ដែលបាន ទៅអួតរ៉ាយរ៉ាប់ប្រាប់អ្នកណានោះទេ ដល់ថ្នាក់រំភើប​ ដេកមិនលក់ទៀត រាល់ថ្ងៃ​ខ្ញុំជិះតែ​ Visto​ មែនតើ ព្រោះវាតូចស្រួលចត អ្វីៗគ្រប់យ៉ាង​ ដែលខ្ញុំមាន គឺវា​កើត​ឡើង​ ដោយ​ការ​ខំប្រឹងរបស់ឪពុកម្ដាយរបស់ខ្ញុំ​ និងខ្ញុំ ហើយវាមិនហ៊ឺហារឡូយឆាយ ទំនើប​អស្ចារ្យនោះទេ ព្រោះខ្ញុំធ្វើទៅតាមសមត្ថភាព​ និងលទ្ធភាពរបស់ខ្ញុំ​ដែលអាច​ទៅរួចតែ​ប៉ុណ្ណោះ​»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news