ឧកញ៉ា ស្រីចាន់ថន ឧបត្ថម្ភថវិកា ២០០០ដុល្លារ ជូនកីឡាករ សំបូរ សោភណ្ឌ

រឿងរ៉ាវរបស់ កីឡាករ សំបូរ សោភណ្ឌ កំពុងតែក្តៅគគុក យ៉ាងណាមិញរឿងរ៉ាវនេះនៅតែមិនទាន់ រកដំនោះស្រាយដដែលរហូតដល់ កីឡាកររូបនេះនិយាយថាប្រសិន​បើមិនមានដំនោះស្រាយគាត់ប្រហែលធ្លាក់ខ្លួនធ្វើជាកម្មករគេ នៅឯថៃវិញហើយ តែយ៉ាងណាក៌ដោយនៅតែមានបងប្អូនជួយជាថវិការសំរាប់គាត់ដែល បានជាក់ស្តែងយោងតាមគណនីផេកផ្លូវការ របស់លោក សុវណ្ណ រិទ្ធី TVFB បានបង្ហោះទាំងស្រុងថា ៖

« លោកឧកញ្ញា ស្រី ចាន់ថន (Srey Chanthorn) បានយល់ពីការលំបាក និងលើកទឹកចិត្តជួយលើកស្ទួយកីឡាកររហូតមក ថ្ងៃស្អែកខ្ញុំនឹងក្រុមការងារនឹងនាំយកថវិការបស់លោកឧកញ្ញា ស្រី ចាន់ថន ចំនួន២០០០ដុល្លារ សម្រាប់ការលើកទឹកចិត្តបងប្អូនត្រកូលសំបូរ គឺកីឡាករ សំបូរ សុភ័ណ្ឌ ម្ចាស់មេដាយមាសពិភពលោកកាយវប្បកម្ម តំណាងអោយកម្ពុជាសំរាប់ការលើកទឹកចិត្តផហដែរ។ Suphorn Sombo និង សំបូរ ណាន ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក