សូមសរសើរ! នារីម្នាក់បង្ហោះសារមួយដ៏ចាក់ដោតទៅអ្នកដែលបោះសំរាម ថា….

ថ្មីៗនេះ មានម្ចាស់ហ្វេសប៊ុក របស់នារីដ៏ស្រស់ស្អាត ម្នាក់ ឈ្មោះ “សុ ថា រី” បានបង្ហោះសារ ដ៏គួរឲ្យពិចារណា និងចាក់ដោតបំផុតមួយ ជាពិសេសចំពោះអ្នកពូកែ ចោលសម្រាម ផ្តេសផ្តាសតែម្ត ដោយក្នុងនោះម្ចាស់ហ្វេសប៊ុករូបនេះបានបញ្ជាក់សារដ៏ខ្លី និងមានន័យបំផុតមួយថា ៖

“សំរាមមិនចេះហោះ បើអ្នកនៅតែបោះ ពួកខ្ញុំនៅតែរើស។ រើសកន្លែងហ្នឹង 3 ដងហើយ !!! ម្នាក់ៗធ្វើការលែងចេះមើលម៉ោងទៅផ្ទះ”។

សូមរំលឹកផងដែរថា ចាប់តាំងពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះមក ក្រុមការងារស្ម័គ្រចិត្តមួយក្រុម ព្រមជាមួយ ការស្ម័គ្រចិត្តពីអ្នកផ្សេងៗទៀត នៅតែបន្តការងារ ប្រមូលសម្រាម មួយថ្លុក នៅក្នុងតំបន់ លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក ដដែល មកទល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ៕

តោះមកទស្សនារូបភាពខាងក្រោមបន្តទៀត៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក