មិនយល់ទេ! អត់អាសូរអ្នកកើបសោះ សំរាមកើនទ្វេរដងត្រង់ចំនុចលូបឹងត្របែក

ប្រហែលជាជាង ១០ថ្ងៃហើយក្នុងការប្រមូលសំរាមនៅបឹងត្របែកនោះ រំលឹកឡើងិញបន្តិចថា យុវជន ដែលមានគណនីយ្យមួយឈ្មោះ Life Unlockបានសន្យា និងប្រមូលសំរាមនៅលូបឹកត្របែកអោយអស់នោះ បើគិតត្រឹមមកដល់ថ្ងៃនេះយុវជនរូបនេះ បានធ្វើការប្រមូលសំរាម ១០ថ្ងៃជាងហើយ ពិតជាប្លែកណាស់ នៅទីតំាងលូបឹងត្របែកនោះ ។

ប៉ុន្តែក្រោយពេលប្រមូលសំរាមចាស់ៗអស់ សំរាមថ្មីៗចេះតែមកបន្ត ទៀត រាល់ថ្ងៃក្រុមការងាររបស់យុវជនរូបនេះ តែងតែនៅរើសសំរាមដល់កណ្តាអធ្រាតរហូត ត្រង់ ចំនុចលូបឹងត្របែករក្នុង​មានមានក្រុមការងារប្រហែលជា១០នាក់ ចុះជួយគ្នាដោយប្រើពោងផង និងការច្នៃជាទូក មហាជនជាច្រើនស្ញើចសរសើរចំពោះទឹកចិត្តដ៌កំររបស់ក្រុមការងារទំាងអស់ ប៉ុន្តែអ្វីដែលហួសចិត្តនោះក្រោយប្រមូលរួចនាល្ងាចនេះ សំរាមកើនឡើងលើសមុនទៀត។

ជាកស្តែងនាពេលថ្មីៗនេះ គណនីយ្យឈ្មោះ ពូឈីវលើកឡើងថា៖

<<កាដូថ្ងៃនេះ កើនទ្វេរដង ថ្ងៃទី ១៤ មីនា វេលាម៉ោង ៣:៣០>>៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក