កក្រើក! ស្តេចប្រដាល់ថៃ វ៉ៃជាមួយសង្ឃចិន ដោយទទួលទឹកប្រាក់រហូតដល់​ ១០លាន……

ទស្សនិកជនជាច្រើនបានស្គាល់ហើយ ប៊ូខៅ ដែលគេដាក់រហ្សនាមថាស្ដេចប្រដាល់ថៃ ដែលជាកីឡាករដ៏ល្បីល្បាញរបស់ថៃ។ កន្លងមក ប៊ូខៅ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៌ផងដែរ ដោយសារការប្រកួតពិសេសជាមួយនឹង សង្ឃសៅលីងចិន យីឡុង។

ទើបតែថ្មីៗនេះដែរ បើយោងតាម ប្រភពព័ត៌មានរបស់ថៃ បានឲ្យដឹងថាការប្រកួតដ៏អស្ចារ្យមួយនឹងកើតឡើងម្ដងទៀតរវាង ស្ដេចប្រដាល់ថៃ ប៊ូខៅ ប៉ះជាមួយនឹងសង្ឃចិន យីលីង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់សារជាថ្មី ជាមួយនឹងច្បាប់ប្រកួតថ្មី។

តាមសារព័ត៌មានដដែលបានបន្ថែមថា លក្ខខណ្ឌថ្មីនៃការប្រកួតមួយនេះគឺ មានត្រឹមតែមួយទឹកតែប៉ុណ្ណោះ ប៉ុន្តែមានរយៈពេល ៩នាទី ហើយក៏មានតែអាជ្ញាកណ្ដាលម្នាក់ប៉ុណ្ណោះនៅលើសង្វៀនប្រកួត។ ចំពោះចៅក្រមដាក់ពិន្ទុវិញ ក៏គ្មានដែរ ដូច្នេះដើម្បីឈ្នះ គឺត្រូវផ្ដួលដៃគូប្រកួតឱ្យសន្លប់ ក្នុងរយៈពេល ៩នាទី បើមិនដូច្នោះទេ លទ្ធផលគឺស្មើគ្នា។

ប៊ូខៅ អាចប្រើក្បាច់មួយថៃបានទាំងអស់ ខណៈ យីឡុង ដូចគ្នាគឺអាចប្រើក្បាច់កុងហ្វូបានតាមចិត្ត។ គួរបញ្ជាក់ផងដែរ ការប្រកួតនេះនឹងប្រព្រឹត្តិទៅនៅអំឡុងខែតុលា ឆ្នាំ២០១៩ នៅហុងកុង ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០លានបាត (ខ្ទង់ ៣២ម៉ឺនដុល្លារ)៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakkarach