មិនធម្មតា! រ៉ាដាសម័យបុរាណធ្វើពីស៊ីម៉ង់នៅសម័យសង្រ្គាម មានសមត្ថភាពញ៉ាក់សាច់

ជាលើកដំបូង ដោយនៅចុងទសវត្សឆ្នាំ ១៩២០ ឧបករណ៏ដែលពួកគេបានច្នៃបង្កើតឡើង វាគឺកញ្ចក់សម្រាប់ស្រូបសម្លេង ដែលគោលបំណងរបស់​ពួកគេគឺធ្វើយ៉ាង​ណាដើម្បីអោយ​ដឹងអំពីស្ថានភាពយន្តហោះរបស់សត្រូវដោយនរាងរបស់វាមាន​លក្ខណៈប៉ោងស្រដៀងទៅនឹងខ្ទះសម្រាប់ឆារ ដោយវាមានសម្ថភាពអាចយើងស្តាប់សម្លេងពីចម្ងាយបាន។

វាបានបង្កើតឡើននៅទីក្រុង Hythe លើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។

ពីព្រោះតំបន់នោះគឺជាផ្លូវហោះហើររបស់យន្តហោះពាណិជ្ជកម្មឆ្ពោះទៅប្រទេសបារាំង។ ដែលវាបង្កើតឡើងពីដែកនិងបេតុង ហើយត្រូវគេដាក់បញ្ឈរដែលមានកម្ពស់ចាប់ទី ៦ ទៅ ៩ ម៉ែត្រ។

សូមបញ្ចក់ផងដែរថា អំឡុងឆ្នាំ ១៩៣០ មានឧបករណ៏នេះមានប្រវែងរហូតដល់ទៅ ៦០ម៉ែត្រឯណោះ តែមានកម្ពស់ត្រឹមតែ ៨ ម៉ែត្រនោះទេ តែវាអាចអោយមនុស្សស្តាប់លឺសម្លេងក្នុងរយៈចម្ងាយ ៣២ គីឡូម៉ែត្រ។

ដោយឡែកនៅឆ្នាំ ១៩៣៥ រ៉ាដាវិទ្យុត្រូវបានគេរកឃើញ និងបង្កើតឡើង ដោយឧបករណ៏ទាំងនេះត្រូវបានគេឈប់ប្រើប្រាស់ហើយ។

បើទោះជាគេមានរបស់ថ្មីក៏ដិយ តែគេក៏មិនបានបំផ្លាញវាចោលដែរ ហើយសូម្បីតែប្រទេសម៉ាល់តា ដែលនៅអ៊ឺរ៉ុបក៏គេឃើញមានដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង