មានចឹងទៀត! ខឹងប្រពន្ធរត់ចោល ដើរដុតផ្ទះអ្នកភូមិអស់៤ខ្នង រំសាយកំហឹង

បុរស​ម្នាក់​ កើត​​វិបត្តិ​ផ្លូវចិត្ត​ដោ​​​​​​​​​យ​ផ្តើមចេ​​​​​​​​​​​​​​ញពី​រឿង​ប្រពន្ធ​រត់​​​​​​​​ចោល​ ​​​​​​​​​ហើយ​​​​​​​​​​​​ផឹកស្រា​ស្រវឹង​បែ​​​​​​​​​កគំនិ​​​​​​​​​ត​កាន់​​​​​​​​​​​​​​​​​​​​​​​​​កាំបិត​ឡូឡា ​និង​ដើ​​​​​​​​​​​​​​​​​​​​​​​​​​រ​ដុត​ផ្ទះ​ព​​​​​​​​​​​លរដ្ឋ​អស់​​​​​​​​​​​​៤​ខ្នង សំ​​​​​​​​​​​​ណាងល្អ​ស​​​​​​​​​​​​​​​មត្ថកិច្ច​មូលដ្ឋាន​ចុះ​​​​​​​​​ទៅ​​​​​​​​​​​​ឃាត់ខ្លួន​ទា​​​​​​ន់​ពេល។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេ​លា​ម៉ោង​១២​និង​៣០​នា​​​​​​​​​​​​​​ទី​ថ្ងៃ​ទី​១១ ​ខែ​មីនា​ឆ្នាំ​២០១​​​​​​​​​​​​​​​​​​​​​​​​៩​ ​ស្ថិត​ក្នុង​ភូមិ​ចំនួន​៣​​​​​​​​​​​​​​​​​​​គឺ​ភូមិ​ក្នុង ឃុំ​រើ​ល ស្រុក​ពួក​​​​​​​​​​​​​​​​​​​​ ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯ​​​​​​​​​​​ក ទេព ពុំសែន អធិការ​ន​​​​​​​​​​​​​​គរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​​​​​​​​​​​​​​​​​​​​​នៅ​ព្រឹក​ថ្ងៃទី​១២​នេះ​ថា ​​​​​​​​​​​​​កម្លាំង​នគ​​​​​​​​​​​​​​​​​​​​​របាល​មូលដ្ឋាន​នៃ​ស្រុក​ពួក បានធ្វើការ​ឃា​​​​​​​​​​​​​​​​​​​​​ត់ខ្លួន​ជនសង្ស័យ​ម្នា​​​​​​​​​​​​​​​​ក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧ មុខរប​​​​​​​​​​​​​​​​​រ​ធ្វើស្រែ ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​កោ​​​​​​​​​​​​​​​​​​​​​​​​​​ក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​​​​​​​​​​​​​​​​។ ជនសង្ស័យ​រូ​​​​​​​​​​​​​ប​នេះ ​បច្ចុប្បន្ន​រស់​​​​​​​​​​​​​​​​នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ខេត្ត​សៀ​​​​​​​​​​​​​​​​មរាប ដែល​​​​​​​​​​​​​បាន​ប្រព្រឹត្ត​ករណី​បង្ក​ឲ្យ​ខូចខា​​​​​​​​​​​​​​​​​​​​​​​​​​​ត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេ​​​​​​​​​​​​​​​​តនា​(​ដុត​ផ្ទះ​)​កើតឡើង​​​​​​​​​​​​​​​​​​​​នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​១១​​​​​​​​​​​​​​​មីនាឆ្នាំ​២០១៩​បណ្​​​​​​​​​​​​​​​​​​​តាល​ឲ្យ​ឆេះ​ផ្ទះ​រប​​​​​​​​​​ស់​ជនរង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ​៤​ខ្នង កើតឡើង​ចំនួន​៣​ភូមិ ក្នុង​​​​​​​​​​​​​មូលដ្ឋាន​ឃុំ​រើ​ល ស្រុក​ពួក។

ផ្ទះ​ទី​១ របស់​ជនរ​ងគ្រោះ ឈ្មោះ ញ៉ា​ណ​​​​​​​​​​​​​​​​​ លឿ ភេទ​ស្រី​អាយុ​៥៣​​​​​​​​​​​​​​​​​​ឆ្នាំ ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក​​​​​​​​​​​ ផ្ទះ​ទំហំ​៦​គុ​​​​​​​​​​​​ណ​៥ ​​​​​កម្ពស់​២​ម៉ែត្រ ជញ្ជាំង​ក្ដារ ប្រក់​ស៊ី​ប្រូ​(​ឆេះ​អស់​​​​​​​​​​​​​​ទាំង​ស្រុង​)​។ ផ្ទះ​ទី​២​ឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​ព្រឿ​ម គង់ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ រស់នៅ​​​​​ភូមិ​ត្រពាំង​ធំ ឃុំ​រើ​ល ស្រុក​ពួក ផ្ទះ​ទំហំ​៥​​​​​​​​​​​​​​​​​​​​​​គុណ​៤​កម្ពស់​១,៨​​​​​​​​​​​​​​​​​​​​០​ប្រក់​ស័ង្កសី​ ​​​​​​​​​​​​​​​បណ្តាល​ឲ្យ​ខូចខា​​​​​​​​​​​​​​ត​ឆេះ​ស្រូវ​១,៥០​​​​​​​​​​​​​តោ​​​​​​​ន . កង់​១ ​ទូរទស្សន៍​១. ផ្ទាំង​​សូ​ឡា​១​គ្រឿង​(​​​​​​​​​ឆេះ​អស់​​​​​​​​​​​​​​ទាំង​ស្រុង​)​។​

ផ្ទះ​ទី​3​ឈ្មោះ ភាវ​​​​​ ថា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​រស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ភូមិ​ក្បាលក្រ​​​​​​​​ពើ ឃុំ​រើ​ល​ ស្រុក​ពួក ខូច​​​​​​​​​​​​​​ខាត​ឆេះ​គ្រឿង​ឈើ​​​​​​​​​​​ទុក​ធ្វើ​ផ្ទះ​១​ឈុត . ស្រូវ​១​តោន​កន្លះ . ​​​​​​​​​​​​​​​​​ទូរទស្សន៍​១ .​​​​​​​​​​​​​​​​​​​​ សូ​ឡា​១​គ្រឿង . ​​​​​​​​​​​​​​​​​​​កង់​៣​គ្រឿង​​​​​​​​​​​​​​​​​​និង​ប្រាក់​​​​​​​​​​​​​​​​បាទ​៤៥០​​​​​​​​​​​​​​​​​០០​បាទ​(​ឆេះ​អស់ទាំង​ស្រុង​)​។​ ផ្ទះ​ទី​៤​ឈ្មោះ ​​​​​​​​​​​​​​​​​មឿ​ន មឿត ភេ​​​​​​​​​​​​​ទ​ប្រុស​អា​​​​​​​​​​​​​​យុ​៤០​ឆ្នាំ​រស់​​​​​​​​​​​​នៅ​ភូមិ​ត្រពាំង​​​​​​​​​​​​​​​​​​​​ធំ ឃុំ​រើ​ល ស្រុក​ពួក​​​​​​​​​​​​​​​​​​​​​​​​​ខេត្តសៀម​​​​​​​​​​​​រាប​ផ្ទះ​ទំហំ​៦​គុណ​​​​​​​​​​​​​​​​​៥​ម៉ែត្រ​កម្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២​ម៉ែត្រ​ខូចខាត​​​​​​​​​​​​​​​​​​​​​​​ឆេះ​ស្រូវ​២​តោន . ទូរទស្សន៍​១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូ​ឡា​មួយ​​​​​​​​​​​​​​​​​​គ្រឿង​(​ឆេះ​អស់​​ទាំង​ស្រុង)។

លោក​បន្ថែម​​​​​​​​​​​​​​ថា មូលហេតុ ​​​​​​​​​​​បណ្តាលមក​​​​​​​​​​​​​​​​​​​ពី​ជនបង្ក​ខាងលើ​​​​​​​​​​​​​​​​ មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​​​គ្រួសារ​(​ប្រពន្ធ​ចុះ​​​​​​​​​​​ចោល​​​​​​​​​​​​​​ចេ​​​​​​​​​ញពីផ្ទះ​) ហើយ​ផឹក​ស្រា​ស្រវឹង​​​​​​​​​​​​​​​​​​ជាប្រ​​​​​​​​​​​​​​​​​​​​​​ចាំ​​​​​​​​​​​។បច្ចុប្បន្ន​ក​ម្លាំង​នគរ​​​​​​​​​​​​​​​​​​បាល​មូលដ្ឋាន​នៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុក​ពួក កំពុង​រៀបចំ​​​​​​​​​​​​​​​សំណុំរឿង​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​បញ្ជូន​ខ្លួន​​​​​​​​​​​​​​​​ជនបង្ក ទៅ​​​​​​​​​​​​​ការិ​​​​​​​​​យា​​​​​​ល័យ​ជំនាញ​ចាត់​​ការបន្ត​តា​​​​​​​​​​​​​​​មផ្លូវ​​​​​​​​​​​​​​​​​​ច្បាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmershare