ប្រសើរណាស់! ពេលនេះអ្នកភ្នំពេញអស់បារម្ភរឿងដាច់ភ្លើងទៀតហើយ ព្រោះ…

ប៉ុន្មានថ្ងៃនេះមាន ត្អូញត្អែរពីសំណាក់មហាជនជាច្រើនទាក់ទងទៅលើបញ្ហា ដាច់ភ្លើងតាមតំបន់នីមួយៗ។

ជាក់ស្តែងពេលនេះ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ​រហូត​ដល់ទៅ ៦០ មេហ្កាវ៉ាត់នៅតំបន់ត្មាតពងក្បែររាជធានីភ្នំពេញ តាមផែនការជាបន្ត គម្រោងដូចគ្នាសរុប ១៨០ មេហ្កាវ៉ាត់ទៀតនឹងត្រូវបន្តដាក់ពង្រាយនៅ ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ក្នុងពេលខាងមុខ។ក្នុងនោះអាច​នឹងបញ្ចេញថាមពល ២០ មេហ្កាវ៉ាត់​នៅពាក់កណ្តាលខែមេសានេះ ហើយបញ្ចេញថាមពលទាំងអស់នៅខែសីហា ២០១៩ គឺបញ្ចប់ ៤ ខែមុនកិច្ចព្រមព្រៀង។

សូមបញ្ចក់ផងដែរថា គម្រោងនេះត្រូវបានអនុម័តក្នុងថ្ងៃប្រជុំចុងក្រោយរបស់រាជរដ្ឋាភិបាលអណត្តិមុនតាមការស្នើសុំរបស់អគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង