អុញនោះ! ឯកឧត្ដម ហ៊ុន ជា និយាយពីរឿងចិនសម្រុកមករស់នៅទឹកដីខ្មែរថា ….

ប្រិយមិត្តប្រាកដជាស្គាល់ ឯកឧត្ដម ហ៊ុន ជា ត្រូវជាក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែចេញមុខជួយឈឺឆ្អាល ទាក់ទងទៅនឹងបញ្ហាក្នុងសង្គមនានា ដែលបានកើតឡើង ដូចជាករណីចំបុីខ្មៅជាដើម ដែលត្រឹមតែរយៈពេល ១០នាទីតែប៉ុណ្ណោះ ឯកឧត្ដមបានសហការជាមួយសមត្ថកិច្ច បានចាប់បុគ្គលម្នាក់នេះយកមកសាកសួរភ្លាមៗតែម្ដង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ គណនី ហ្វេសប៊ុក របស់ឯកឧត្ដម បានធ្វើការលើកឡើងពីជនជាតិចិនថា៖

”សម្រស់បុប្ផាកំពង់ធំ តែលូវអោយតែសរៗ ភ្នែកតូចៗដឹងតែ “សម្រស់បុប្ផាកឺកឺ” អោយតែលឺថាជនបរទេសបង្ករឿង សូមមើលមុខសិន បើសរៗ ភ្នែកតូចៗគឺចិនម៉ង ហើយបើសិនជាចិនមែន ចាំមើលដឹងតែរដ្ឋាភិបាលរងទុក្ខហើយ។

រដ្ឋាភិបាល នឹងមេគ្រួសារមិនខុសគ្នាទេ គឺសុទ្ធសឹងតែចង់អោយសមាជិក នឹងប្រជាជនរបស់ខ្លួនល្អ តែទន្ទឹមនឹងនោះប្រជាពលរដ្ឋនៅក្នុងប្រទេសណា ក៏ដោយក៏មានល្អ នឹងអាក្រក់ដែរ មនុស្សគិតមិនដូចទេវតាគិតទេ បងប្អូនសូមបងប្អូនជនរួមជាតិដែលស្រលាញ់ខ្មែរពិតប្រាកដ បញ្ជាក់មិនសំដែងទេ សូមមេត្តាជួយបើកចិត្តអោយទូលាយបន្តិចទៅបាទ ព្រោះថាការទាក់ទាញអោយគេមកវិនិយោគមិនមែនជាការងាយស្រួយទេ។

សូមបងប្អូនអ្នកវិភាគ នឹងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាគិតពីផលលំបាករបស់បងប្អូន ដែលកំពុងមានការងារធ្វើនៅពេលបច្ចុប្បន្នតាមរយៈកំណើនវិនិយោគរបស់ប្រទេសចិនមកប្រទេសកម្ពុជាយើង ចុះបើសិនជាអ្នកវិនិយោគទាំងនោះទៅ វិនិយោគនៅប្រទេសជិតខាងវិញ តើបងប្អូនយើងជួបការលំបាកអ្វីខ្លះ? ដោយក្ដីព្រួយបារម្ភ នឹងស្រលាញ់បងប្អូនទាំងអស់គ្នា ហ៊ុន ជា”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក