តើមានដឹងដែរអត់ តើ​ប្រទេស​ណាខ្លះ នៅ​បន្ត​ទទួលស្គាល់ “តៃវ៉ាន់”​ ​ជា​ប្រទេសស្របច្បាប់?

​គេហទំព័រ​ផ្លូវការ​ក្រសួងការបរទេស​តៃវ៉ាន់ ​មកដល់ពេលនេះ​មាន​ប្រទេស​មិន​ច្រើន​ឡើយ ដែល​បានទទួល​ស្គាល់ តៃវ៉ាន់ ជា​ប្រទេស​ស្របច្បាប់​នោះ ។ នេះ​ក៏ដោយ​សារ ប្រទេស​ជាច្រើន​បានប្រកាស​គោរព​គោលនយោបាយ «​ចិន​តែមួយ​» ពោលគឺ តៃវ៉ាន់ គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ចិន​ប៉ុណ្ណោះ​។ 

​ពិតណាស់ ជាគោលការណ៍​អន្តរជាតិ និង​ស្ទើរតែ​បាន​ក្លាយជា​ទំនៀមទម្លាប់​អន្តរជាតិ​ហើយ​នោះ ដើម្បី​ក្លាយជា​ប្រទេសមួយ​ស្របច្បាប់ រដ្ឋ​នោះ ត្រូវមាន​លក្ខខណ្ឌ​ចម្បង​ដូចជា ១. ទឹកដី ២. ប្រជាជន ៣. រដ្ឋាភិបាល និង​ចុងក្រោយ​នោះ​ការទទួលស្គាល់​ជា​អន្តរជាតិ​(​ទំនាក់ទំនង​ការទូត​ផ្លូវការ​) ។ 

​ដោយឡែក​សម្រាប់​តៃវ៉ាន់​វិញ បាន​បំពេញ​លក្ខខណ្ឌ​ស្ទើរតែ​ទាំងអស់​ហើយ​។ នៅឡើយ​តែ​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​នោះទេ ដែល​តៃវ៉ាន់ មិនអាច​បំពេញបាន ។ ប្រទេស​ដែល​ធ្លាប់​តែមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ពីមុន បានចាប់ផ្តើម​ដោះដៃ ម្តង​មួយៗ ដ្បិត​ប្រទេស​ទាំងនោះ ត្រូវ​ស្រវា​ចាប់​ចិន ដែល​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ស្របច្បាប់ ។​

​ខាងក្រោម​នេះ គឺជា​បញ្ជីរាយឈ្មោះ​ប្រទេស​ឬ​រដ្ឋ ដែល​នៅតែ​ទទួលស្គាល់​តៃវ៉ាន់​ជា​ប្រទេស និង​ថែមទាំង​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ដែល​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងការបរទេស​តៃវ៉ាន់ ៖ 

+ តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​

  • ១) គី​រី​បាទី (Kiribati) 
  • ២) កោះ​សាធារណរដ្ឋ​ម៉ា​ហ្សា​ល់ ( Republic of the Marshall Islands)
  • ៣) ណូ​រូ (Nauru)
  • ៤) សាធារណរដ្ឋ​ប៉ា​ឡោ (Republic of Palau)
  • ៥) កោះ​សូ​ឡូ​មុន (Solomon Island) 

+ អាហ្វ្រិក​

  • ១) បូ​គី​ណា​ហ្វា​សូ ( Burkina Faso)
  • ២) ស្វា​ស៊ី​ឡង់ (Kingdom of Swaziland) 

+ អឺរ៉ុប 

  • ១) Holy See 

+ អាមេរិក​ឡាទីន និង​ខា​រ៉ា​ប៊ី​ន 

  • ១) បេ​លី (Belize)
  • ២) ដូ​មី​និក (The Dominican Republic)
  • ៣) អែល​សាល់​វ៉ា​ឌ័​រ (El Salvador)
  • ៤) ក្វា​តេ​ម៉ា​ឡា (The Republic of Guatemala) 
  • ៥) ហៃ​ទី (Haiti)
  • ៦) សាធារណរដ្ឋ​ហុង​ឌូ​រ៉ា (The Republic of Honduras)
  • ៧) នី​កា​រ៉ា​ហ្កា (Nicaragua) 
  • ៨) ប៉ា​រ៉ា​ហ្កា​យ (The Republic of Paraguay)
  • ៩) St. Kitts and Nevis
  • ១០) សាំង​លូ​សី (Saint Lucia)
  • ១១) St. Vincent & the Grenadines ៕ 

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey

error: Content is protected !!