នរណាធ្លាប់ស្គាល់កាហ្វេដីខ្លះ? ឥលូវនេះកាហ្វេដីកំពុងពេញនិយម និងល្បីល្បាញនៅរាជធានីភ្នំពេញណាស់

សព្វថ្ងៃនេះ “កាហ្វេដី” ជាភោជនីដ្ឋានមួយដែលល្បីល្បាញដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ការដាក់ឈ្មោះ “កាហ្វេដី” ជាពាក្យទាក់ទាញអារម្មណ៍ និងជាកន្លែងមួយដែលរកស៊ីខាងអចលនទ្រព្យ ហើយជាពិសេសជាកន្លែងមួយដែលអ្នករកស៊ីទាំងអស់មកពិភាក្សាគ្នា។

លោក អ៉ឹម វិរះ ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៅកាហ្វេដី បានមានប្រសាសន៍ថា ដំបូងឡើយឈ្មោះ “កាហ្វេដី” ជាកន្លែងមួយដែលលក់ត្រឹមតែកាហ្វេ និងភេសជ្ជៈតែប៉ុណ្ណោះ តែដោយសារទីផ្សារលក់កាហ្វេមានលក្ខណៈប្រគួតប្រជែងខ្លាំង ដូចនេះ កាហ្វេដី ក៏បន្ថែមលក់ម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ពិសាសម្រាប់ភ្ញៀវ ហើយកាហ្វេដីត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី ២៤​ ខែតុលា ឆ្នាំ២០១៦ ដោយស្ថាបនិកចំនួន ០៤ នាក់ (លោក គិត សេរីវុទ្ធី, លោក អ៊ាន ដុល្លា, លោក គន់ ទី និងរូបលោកផ្ទាល់)។

(ស្ថាបនិកកាហ្វេដីពីឆ្វេងមកស្តាំ) លោក គិត សេរីវុទ្ធី, លោក គន់ ទី,​ លោក អ៊ាន ដុល្លា និងលោក អ៉ឹម វិរះ)

ក្នុងនោះផងដែរលោកបានបង្ហាញពីអត្ថន័យនៃស្លាកយីហោរបស់កាហ្វេដី ដែលមានសញ្ញាកាហ្វេ និងផែនទីប្រទេសកម្ពុជា ជាពិសេសមានដាក់ផ្ទៃក្រឡារបស់ប្រទេសកម្ពុជាផងដែរ។ សម្រាប់រូប “កាហ្វេ” មានន័យថា នៅហាងមានលក់កាហ្វេ និងអាហារដែលមានរសជាតិឆ្ងាញ់ពិសា ចំណែកឯ “ផែនទីប្រទេសកម្ពុជា” មានន័យថា កាហ្វេដីជាភ្នាក់ងារលក់ និងទិញ អចលនាទ្រព្យទាំងអស់។

បន្ថែមពីនេះទៀត កាហ្វេដី មានមេចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ ហើយធ្លាប់សិក្សានៅក្រៅប្រទេសផ្នែកចុងភៅ ហើយជាពិសេសមេចុងភៅសព្វថ្ងៃជាប្រធានអង្គការវិជ្ជាជីវៈសម្ព័ន្ធមិត្តចុងភៅកម្ពុជាផងដែរ។

លោកមានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះ “កាហ្វេដី” មានភាពល្បីល្បាញកាន់តែខ្លាំង ដោយសូម្បីតែទូរទស្សន៍ CNC បានមក និងធ្វើបទសំភាសន៍ផងដែរទៅលើហាងល្បីមួយនេះ បូកបញ្ចូលទាំងការសែតក្នុងស្រុកមួយចំនួន postkhmer និងកោះសន្តិភាពជាដើម ជាពិសេស ក៏មានភ្ញៀវអន្តរជាតិមួយចំនួនក៏មកភ្លក្សរសជាតិនៅហាងនេះផងដែរ។

នៅកាហ្វេដី មានអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងល្បីល្បាញជាច្រើនដូចជា មាន់ដុតក្នុងពាង, ត្រីដុតបំពង់ឫស្សី, មាន់លាក់ខ្លួន, មាន់ដុតបំពង់ឫស្សី, ទាស្ទីមក្នុងដី, ស៊ុបក្អមធម្មជាតិ, ស៊ុបឆ្លាមឈ្លក់ទឹកដូង ជាពិសេសមានអាហារបែបចិន និងថៃផងដែរ។

លោកមានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះ កាហ្វេដី កំពុងពង្រីកសាខានៅទឹកដីខេត្តកំពតនៅចុងឆ្នាំនេះ និងមានចំនួនពីរសាខានៅរាជធានីភ្នំពេញ  ដែលមានអាស័យដ្ឋាន៖

  • សាខាទី ១) ផ្ទះលេខ ២០ ផ្លូវលេខ ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ ទំនាក់ទំនងលេខ៖ 077859959,015859959
  • សាខាទី ២) ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទំនាក់ទំនងលេខ៖ 016267626,095267626

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

error: Content is protected !!