ទ្រព្យសម្បត្តិកំពូលតារាបាល់ទាត់ចូលនិវត្តប្រចាំឆ្នាំ២០១៧

តើអ្នកទាំងអស់គ្នាចូលចិត្តកីឡាបាល់ទាត់ដែរឬទេ? តើក្រុមបាល់ទាត់ណាដែលអ្នកចូលចិត្តជាងគេកាលពីជំនាន់មុន? តើកីឡាកររូបណាដែលជា Idol របស់អ្នក? ដូចនេះ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើកីឡាករបាល់ទាត់រូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំឆ្នាំ២០១៧ (កីឡាករដែលចូលនិវត្ត)? តើពួកគេមានកម្ពស់ប៉ុន្មាន? ដើម្បីដោះស្រាយចម្ងល់ខាងលើ ដូចនេះ ដែនដីនៃការចែករំលែក សូមបង្ហាញនូវចម្ងល់ទាំងនេះដូចខាងក្រោម៖ 

១១) អតីតកីឡាករ ដេកូ ម៉ារ៉ាដូណា (Diego Maradona) មានទ្រព្យសម្បត្តិសរុប ៣០ ម៉ឺនដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Diego Maradona ជាជនជាតិអាសង់ទីន កើតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៦០ (កម្ពស់ ១៦៥ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Barcelona និងក្រុម Boca Juniors ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ១៩៩៧ ហើយសព្វថ្ងៃនៅខែឧសភា ឆ្នាំ២០១៧ លោកជាគ្រូបង្វិកបាល់ទាត់ក្រុម Fujairah ប្រទេសសហព័ន្ធអារ៉ាប់រួម។

១០) អតីតកីឡាករ រ៉ូបើតូ កាឡុស (Roberto Carlos) មានទ្រព្យសម្បត្តិសរុប ៤០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Roberto Carlos ជាជនជាតិប្រេស៊ីល កើតនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៧៣ (កម្ពស់ ១៦៨ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Liverpool និងក្រុម Inter Milan ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១៥។

៩) អតីតកីឡាករ ស្តេវេន ជើរ៉ាត់ (Steven Gerrard) មានទ្រព្យសម្បត្តិសរុប ៦០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Steven Gerrard ជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៨០ (កម្ពស់ ១៨៣ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Liverpool និងក្រុម LA Galaxy ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១៦។

៨) អតីតកីឡាករ ធើរី ហេនរី (Thierry Henry) មានទ្រព្យសម្បត្តិសរុប ៦៣ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Thierry Henry ជាជនជាតិបារាំង កើតនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៧៧ (កម្ពស់ ១៨៨ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Barcelona, ក្រុម Arsenal និងក្រុម Juventus ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១២ ហើយជាពិសេសសព្វថ្ងៃនេះលោកជាជំនួយការអ្នកគ្រប់គ្រងក្រុមជម្រើសជាតិប្រទេសបែលហ្ស៊ិក។

៧) អតីតកីឡាករ ម៉ៃឃើល អូវ៉េន (Michael Owen) មានទ្រព្យសម្បត្តិសរុប ៦៨ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Michael Owen ជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៧៩ (កម្ពស់ ១៧៣ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Liverpool, ក្រុម Real Madrid និងក្រុម Manchester United ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១៣។

៦) អតីតកីឡាករ ស៊ីឌីន ស៊ីដាន់ (Zinedine Zidane) មានទ្រព្យសម្បត្តិសរុប ៧០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Zinedine Zidane ជាជនជាតិបារាំង កើតនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩៧២ (កម្ពស់ ១៨៥ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Juventus និងក្រុម Real Madrid ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០០៦។ សព្វថ្ងៃនេះលោកជាគ្រូបង្វ្រឹកក្រុមបាល់ទាត់ Real Madrid តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។

៤) អតីតកីឡាករ ផ្រេង ឡាំផាត (Frank Lampard) មានទ្រព្យសម្បត្តិសរុប ៩០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Frank Lampard ជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៨ (កម្ពស់ ១៨៣ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Manchester City, ក្រុម Chelsea និងក្រុម West Ham United ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១៦។

៤) អតីតកីឡាករ រ៉ូណាឌីញ៉ូ (Ronaldinho) មានទ្រព្យសម្បត្តិសរុប ៩០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Ronaldinho ជាជនជាតិប្រេស៊ីល កើតនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ១៩៨០ (កម្ពស់ ១៨១ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Barcelona, ក្រុម Milan និងក្រុម Atlético Mineiro ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១៥។

៣) អតីតកីឡាករ ប៉េឡេ (Pele) មានទ្រព្យសម្បត្តិសរុប ១០០ លានដុល្លារអាមេរិក

អតីតស្តេចបាល់ទាត់លោក Pele ជាជនជាតិប្រេស៊ីល កើតនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៤០ (កម្ពស់ ១៧៣ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Santos និងក្រុម New York Cosmos ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ១៩៧៧។

២) អតីតកីឡាករ រ៉ូណាល់ដូ (Ronaldo) មានទ្រព្យសម្បត្តិសរុប ១៥០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក Ronaldo ជាជនជាតិប្រេស៊ីល កើតនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ១៩៧៦ (កម្ពស់ ១៨៣ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Real Madrid, ក្រុម Manchester United, ក្រុម A.C. Milan និងក្រុម Barcelona ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១១ ជាពិសេសជាងនេះទៀត លោកធ្វើជាឯកអគ្គរដ្ឋទូត 2014 FIFA World Cup និងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិកម្មវិធីអភិវឌ្ឍន៍។

១) អតីតកីឡាករ ដេវីដ បេកខាំ (David Beckham) មានទ្រព្យសម្បត្តិសរុប ៤៥០ លានដុល្លារអាមេរិក

អតីតកីឡាករបាល់ទាត់លោក David Beckham ជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ១៩៧៥ (កម្ពស់ ១៨៣ សង់ទីម៉ែត្រ)។ លោកធ្លាប់លេងឲ្យក្រុមបាល់ទាត់ល្បីៗដូចជា ក្រុម Real Madrid និងក្រុម Manchester United ជាដើម ហើយបានចូលនិវត្តពីកីឡាបាល់ទាត់នៅឆ្នាំ២០១៣។ សព្វថ្ងៃលោកជា អ្នកជំនួញ, តារាបង្ហាញម៉ូត និងអ្នកនាំពាក្យ ហើយជាពិសេសជាឯកអគ្គរដ្ឋទូតអង្គការ UNICEF នៅប្រទេសអង់គ្លេស តាំងពីឆ្នាំ២០០៥មកម៉្លេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ therichest, celebritynetworth