ប្រសើរណាស់! ស្ពានជ្រោយចង្វារកំពុងជួសជុល នឹងត្រូវបើកឲ្យប្រើនៅ ថ្ងៃទី…

នៅក្នុងវីដេអូដែលមានរយៈបេល ៦០វិនាទីនេះ លោកទូតជប៉ុននិយាយអំពីការបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារ និងការដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ។

គំរោងស្ពានជ្រោយចង្វារចាស់នេះបានបើកការជួលជុល ដោយជំនួយរបស់ប្រទេសជប៉ុន និងជនជាតិជប៉ុន ដោយសារការចាស់ទ្រុតទ្រោមពេក។ មកដល់ពេលនេះផងដែរ ស្ពានជ្រោយចង្វារបានបញ្ចប់ការជួសជុល ៩០ភាគរយ ហើយនឹងបើកឱ្យប្រើប្រាស់នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩នេះហើយ។

លោកក៏បានបញ្ចាក់ផងដែរថា ការជួសជុលនេះគឺប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុនផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakkarach