ភ្ញាក់ផ្អើល! ត្រីចម្លែក កំពុងត្រូវបានចែកចាយនិងល្បីពេញអ៊ីនធឺណែតនៅចិន

រូបភាពត្រីដែលមានក្បាល ដូចជាងសត្វបក្សីកំពុងត្រូវបានចែកចាយនិងល្បីរាលដាលពាសពេញបណ្ដាញសង្គមអ៊ីនធឺណែតចិន ដែលគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។ ត្រីមួយនេះមានក្បាល ដូចជាសត្វព្រាប ឬសេក អីចឹង ខណៈអ្នកលេងបណ្ដាញសង្គមមួយចំនួនធំគិតថាវាដូចជាត្រីដូហ្វីនច្រើនជាង។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកឯកទេសជលផលក្នុងតំបន់ និយាយថាសត្វត្រីមួយនេះ គឺគ្រាន់តែជាត្រីគល់រាំងដែលខូចទ្រង់ទ្រាយប៉ុណ្ណោះ។ បើយោងតាមកាសែតទីក្រុង Guizhou សត្វត្រីដែលគេហៅថា “ត្រីក្បាលបក្សី” មួយនេះ ត្រូវបានអ្នកនេសាទមួយនៅ Guizhou ក្នុងប្រទេសចិន ជាអ្នកបង្ហោះ។

នៅក្នុងវីដេអូនេះ បានបង្ហាញថាត្រីចម្លែកនេះ ត្រីចប្លែកមួយនេះគេកំពុងដាក់វានៅលើគោក ដែលវាហាក់នៅមានជីវិត ដោយសារតែឃើញមាត់របស់វាកំរើក។ ខ្លួនរបស់វា គឺដូចជាត្រីគល់រាំងធម្មតាដែរ ប៉ុន្តែក្បាលរបស់មានលក្ខណៈខុសគ្នាទាំងស្រុង ហើយថែមទាំងគ្មានស្រការទៀតផង។

មនុស្សជាច្រើនងឿងឆ្ងល់ថា តើនេះជាកូនកាត់នៃត្រីគល់រាំង និងត្រីដូហ្វីនឬ? ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនៅសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិបានលើកឡើងថា ពួកគេមិនអាចកំណត់ច្បាស់នូវប្រភេទត្រីនេះថាជាអ្វីឡើយ តែដឹងថាវាជាក្រុម Cyprinidae ដែលស្ថិតនៅក្នុងខ្សែស្រឡាយត្រីគល់រាំង។ ហើយអ្នកជំនាញក៏បាននិយាយផងដែរថា ភាពមិនប្រក្រតីនៃក្បាលត្រីដែលគេហៅថា “ក្បាលកន្ទ្រឹប” គឺជារឿងធម្មតានៅក្នុងត្រីទឹកសាបនោះទេ។

ចំណែកឯសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ បានពន្យល់ផងដែរថា វាគឺជាការបំពុលទឹក ដែលធ្វើឱ្យហ្សែនរបស់ត្រីផ្លាស់ប្តូរ ប៉ះពាល់ដល់ការរីកលូតលាស់ទៅលើផ្នែកណាមួយរបស់វា។

តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមិនមានឱកាសដើម្បីពិនិត្យ និងសិក្សាបន្ថែមឡើយ ដោយសារតែអ្នកនេសាទបានលែងវាទៅវិញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakkarach