ទីបំផុត! ម្ចាស់ឡាន Rang Rover ដែលល្បីបុកនិស្សិតស្រីចេញបកស្រាយហើយ

សូមបញ្ជាក់ថា នារីរងគ្រោះ(ស្លាប់) ជានិស្សិតផងនោះ ខណៈកំពុងជិះម៉ូតូត្រូវបានស៊េរីទំនើបម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសបណ្ដាលបាត់បង់ជីវិត នៅខណ្ឌទួលគោក (ដូចក្នុងវិដេអូ)។ នារីរងគ្រោះឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

បើតាមប្រភពបន្តថា តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះជិះម៉ូតូមួយគ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​​២២៨​ក្នុងទិស​ដៅ​ពីកើតទៅលិច លុះមក​ដល់​ចំណុចកើតហេតុ ស្រាប់តែមាន​រថយន្ត​ម៉ាករ៉ែងរ៉ូវើមួយគ្រឿង​បាន​ធ្វើ​ដំណើរ​ក្នុងទិសដៅ​ពីជើងទៅត្បូង​ បើកបរ​តាមផ្លូវ​៣១៧​ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាល​ឱ្យជនរងគ្រោះប៉ើងបោកផ្ទប់ទៅនឹង​របងផ្ទះវីឡា​របស់​លោកឧត្តមសេនីយ៍​មាស សុភា​ និង​បង់​ថ្ម​សម្រាប់​អង្គុយលេង​ ធ្វើ​​ឱ្យបាក់​រប៉ាត់រប៉ាយ​ បណ្តាល​ឱ្យជនរងគ្រោះបាត់បង់ជីវិតនៅនឹង​កន្លែងកើតហេតុ​​ ។

ឥឡូវនេះ យើងស្គាល់ម្ចាស់រថយន្ត តាមរយៈកាតគ្រីហើយ ម្ចាស់​រថយន្ត​ឈ្មោះ​ សេង​ ពិទូ​ អាស័យដ្ឋាន​ផ្ទះលេខ​ ១៦​ ផ្លូវ​លេខ​ ១៣០​ សង្កាត់​ផ្សារ​ថ្មី​ ៣​ ខណ្ឌ​ ដូនពេញ​ រាជធានី​ ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់អត្តសញ្ញាណម្ចាស់រថយន្ត មន្រ្តីនគរបាលជំនាញ បានស្គាល់អស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួន។ យ៉ាងណាមិញមុននេះបន្តិចម្ចាស់ឡាន សេង​ ពិទូរ្យ​ ចេញមុខបកស្រាយហើយថា ខ្ញុំ​បាទ​ សេង​ ពិទូរ្យ​ សូម​ប្រកាស​ជា​សាធារណៈ​ថា​ ឡាន​ Range Rover លេខ​ 2-AF 7777​ដដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​និស្សិត​ម្នាក់​បាន​ស្លាប់​ បច្ចុប្បន្ន​មិន​មាន​ជា​ឡាន​របស់​ខ្ញុំ​ទេ​ ដោយសារ​ឡាន​នេះ​ខ្ញុំ​បាន​លក់​ ប្រមាន​ 3​ ឆ្នាំ​ហេីយ​ ដោយឡែក​ បច្ចុប្បន្ន​នេះ​ ថ្ងៃ​កេីត​ហែត​ ខ្ញុំ​កំពុង​បំពេញ​បេសកកម្ម​នៅ​ សហព័ន្ធ​រុស្ស៊ី​។ សូម​បង​ ប្អូន​ជ្រាប​ជា​ព័ត៌មាន។

ក្នុង​ពេល​នេះ​ផង​ដែរ​ ខ្ញុំ​សូម​ឲ្យ​ម្ចាស់​ឡាន​បច្ចុប្បន្ន​ សូម​ចេញ​មុខ​មក​ដោះស្រាយ​ ជាមួយ​គ្រួសារ​ សព​ និង​ ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក