ក្តុកក្តួល! មិត្តភក្តិ ម្នាក់ទម្លាយចរឹកពិតរបស់និស្សិតស្រីដែលបានស្លាប់នោះ ថា…

គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

បើតាមប្រភពបន្តថា តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះជិះម៉ូតូមួយគ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​​២២៨​ក្នុងទិស​ដៅ​ពីកើតទៅលិច លុះមក​ដល់​ចំណុចកើតហេតុ ស្រាប់តែមាន​រថយន្ត​ម៉ាករ៉ែងរ៉ូវើមួយគ្រឿង​បាន​ធ្វើ​ដំណើរ​ក្នុងទិសដៅ​ពីជើងទៅត្បូង​ បើកបរ​តាមផ្លូវ​៣១៧​ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាល​ឱ្យជនរងគ្រោះប៉ើងបោកផ្ទប់ទៅនឹង​របងផ្ទះវីឡា​របស់​លោកឧត្តមសេនីយ៍​មាស សុភា​ និង​បង់​ថ្ម​សម្រាប់​អង្គុយលេង​ ធ្វើ​​ឱ្យបាក់​រប៉ាត់រប៉ាយ​ បណ្តាល​ឱ្យជនរងគ្រោះបាត់បង់ជីវិតនៅនឹង​កន្លែងកើតហេតុ​​ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ យោងទៅតាមគណនីយរបស់ Somet Vimeanrathana ដែលអះអាងថាជាមិត្តភក្តិប្អូនស្រី រងគ្រោះនោះថា ៖

«គាត់ជាសិស្សឆ្នើមម្នាក់ គាត់ទទួលបានអាហារូបករណ៍100%នៅសាកលវិទ្យាល័យផារ៉ាហ្គន (ហ្ស៉ាម៉ាន់) គាត់ជាសិស្សគំរូ ជាមិត្តភក្តិដ៏សែនល្អ និងជាកូនស្រីកត្តញូូផងដែរ។ គាត់មកពីគ្រួសារមិនសូវជាធូរធារប៉ុន្មានទេ ប៉ុន្តែគាត់ខិតខំរៀនសូត្រនិងស្វាត់ស្វែងក្នុងការធ្វើការបន្ទាប់ពីការសិក្សាដើម្បីផ្គត់ផ្គង់ខ្លួនឯងក៏ដូចជាគ្រួសារគាត់ណាស់។ ពេលនេះក្រុមគ្រួសាររបស់គាត់បានបាត់បង់គ្រាប់ពេជ្យដ៏មានតម្លៃមួយ បាត់បង់អ្នកដែលជួយទំនុកបម្រុងគ្រួសារ បាត់រហូតគ្មានថ្ងៃត្រលប់ទេ។ 😞បើសិនជាអ្នកទាំងអស់គ្នាមានចិត្តចង់ជួយចូលបុណ្យដើម្បីជួយក្រុមគ្រួសាររបស់សព អាចទាក់ទងលេខខាងលើរឺក៏តាមនាងខ្ញុំក៏បាន ព្រោះស្អែកនេះខ្ញុំនឹងទៅចូលរួមពិធីបុណ្យសព»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក