ញាក់សាច់! មនុស្ស​យន្ត កញ្ញា Sophia កំពុង​សំឡឹងមើល​ឱកាស និង​អត្ថប្រ….

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយទាក់ទងនិងមនុស្សយន្តដែលល្បីថាចង់ជួបតារាចម្រៀងប្រុសដ៏ល្បីមួយរូបគឺលោក ព្រាប សុវត្ថិ នោះហើយ។

ដោយកាលពីថ្ងៃទី 26 ខែ​មីនា នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា៖

យើង​បាន​ជួប​មនុស្ស​យន្ត (Robot) កញ្ញា Sophia ក្នុងពេល​ដែល​កម្ពុជា​កំពុង​សំឡឹង​មើល​អំពី​ឱកាស និង​អត្ថប្រយោជន៍​នៃ​ការឈាន​ចូល​ដំណាក់កាល​ឧស្សាហកម្ម ៤.០​។ សព្វថ្ងៃនេះ នៅ​ប្រទេស​មួយចំនួន​គឺ​គេ​កំពុង​ដាក់​អោយ​ប្រើប្រាស់​គ្រឿងយន្ត (Robot) ដើម្បី​ជំរុញ​សង្វាក់​ផលិតកម្ម​អោយមាន​សន្ទុះ​បរិមាណ​ខ្ពស់​ប្រកបដោយ​គុណភាព ដែល​ចំណេញ​ទាំង​ពេល​វេលា និង​ចំណេញ​ទាំង​ការប្រើប្រាស់​ចំនួន​បុគ្គលិក​កម្មករ​។​

មិនត្រឹមតែប៉ុនណ្ណោះសម្តេចនាបានមន្ថែមទៀតថា ​បច្ចេកវិទ្យា​ឌីជីថល ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០ គឺជា​តម្រូវការ​ចាំបាច់​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ដើម្បី​ប្រកួតប្រជែង និង​ទាញ​យក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​យុគសម័យ​ឌីជីថល​ឧស្សាហកម្ម ៤.០ យើង​ចាំបាច់​ត្រូវមាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​។ តើ​កម្ពុជា​អាច​ឈាន​ចូល​ដំណាក់កាល​នេះ​បាន​ឬ​នៅ​?៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង