អុញនោះ! ​ឧត្តមសេនីយ៍ឯក​ ស ថេត ទុកពេល៣ថ្ងៃដល់ជនបង្កចូលខ្លួនមក……

ប្រិយមិត្តពិតជាបានដឹងរួចហើយ នៅរឿងរ៉ាវដ៏កក្រើកទាក់ទងទៅនឹងរឿង ប្អូនស្រីដែលត្រូវគេបុក ប៉ើងនោះ នៅវេលាម៉ោង​ ១២:០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ថ្ងៃនេះផងដែល យ៉ាងណាមិញ សម្រាប់​អ្នក​បើករថយន្ត​បង្ក​វិញ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ តាម​ចាប់ខ្លួន​ផង​ដែរ​ បើ​ទោះបី​ម្ចាស់​រថយន្ត​មានឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​ចេញ​មុខ​មក​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​មុខ​សមត្ថកិច្ច​ និង​គ្រួសារ​ជន​រង​គ្រោះ​ក៏​ដោយ​។

យ៉ាងណាមិញ ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ ​បន្ទាប់​ពី​លោក​ យិ​ន​ ង្គិ​ត​ ចូលខ្លួន​មក​សារភាព​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​រួច​មក​ សមត្ថកិច្ច​ទុក​រយៈពេល​៣​ថ្ងៃ​ ដើម្បី​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​ទទួលទោស​ បើ​មិន​ចូល​មក​ទទួលទោស​នោះ​ទេ​ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​នីតិវិធី​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង