ក្រុមគ្រួសារនៃសពនិសិត្យស្រី បានទាមទាសំណងចំនួួន ២០មឺុនដុល្លារឯណោះ

នាព្រឹកថ្ងៃនេះផងដែល ដែរ​លោកសែម គន្ធា ប្រធានការិយាល័យចរាចរណ៍​ផ្លូវគោក នៃ​ស្នងការនគរ​បវបាលរាជធានីភ្នំពេញ បាន​ថ្លែង​ប្រាប់នៅមុន​នេះបន្តិចថា ក្មេងស្រី (យិន ម៉ាណា) ដែល​បាន​បើកឡានបុក​​ននិស្សិត​ស្រីស្លាប់ ត្រូវ​បាន​ឪពុកនាំចូលមកការិយាល័យចរាចរណ៍​ផ្លូវគោកដើម្បី​ទទួល​កំហុសនៅព្រឹកថ្ងៃទី​២៩ ខែមីនា នេះ។

បន្ទាប់​ពីចូល​ខ្លួន ខាងជំនាញបាន​សាកសួរអំពីដំណើររឿងដែលបើកឡានបុកនិស្សិតស្រី​ស្លាប់។ ក្រោយ​សាកសួររួចសមត្ថកិច្ចបានបញ្ជូន​ខ្លួនក្មេង​ស្រីនោះទៅកាន់​តុលាការ។ លោកសែម គន្ធា បានបញ្ជាក់​ថា “គាត់បាន​និយាយថា គាត់ (យិន ម៉ាណា) បាន​ចេញ​ពីហាងបុកល្ហុង បើកឡាន​ដោយ​ខ្លួនឯង ហើយបាំងឡាន​មួយនៅ​ខាង​ឆ្វេង​ដៃ ហើយក៏​បាន​បើក​ប៉ះ​ជាមួយម៉ូតូនៅខាង​ឆ្វេង​ដៃ​តែម្តង។ ហើយភ័យ​ក៏បាន​បើក​រត់ទៅ ហើយក៏ឡាននឹងខូចគាំង ហើយ​ទុក​ឡាន​ចោល​ក៏ជិះ​ម៉ូតូ​កង់បី”។

ក្រុមគ្រួសារសពយុវនិស្សិតពូកែ ឌុំ រីដា ប្តឹងជនបង្ក យិនម៉ាណា ទាមទារសំណង២០ម៉ឺនដុល្លារ និងឲ្យផ្តន្ទាទោសតាមច្បាប់ នេះបើយោតងាមពាក្យបណ្តឹង ធ្វើនៅថ្ងៃទី២៩ ខែមីនា នេះ។សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។

មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews