ពីអ្នកលក់អំបោះហុង តស៊ូរហូតក្លាយជាសេដ្ឋីសង់អាគារតម្លៃ ១០០លានដុល្លារនៅកម្ពុជា

លោកឧកញ៉ា សំ អាង ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ និងប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមិន

អាគារវឌ្ឍនៈ ជាអាគារដែលខ្ពស់ជាងគេបំផុតនៅកម្ពុជាសព្វថ្ងៃនេះ ហើយបានចាប់ផ្តើមការសាងសង់ឡើងនៅឆ្នាំ២០០៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៤ ដោយមានកម្ពស់រហូតដល់ ១៨៧.៣ម៉ែត្រ ខណៈមានរហូតដល់ ៣៩ជាន់ឯណោះ ។

គួរបញ្ជាក់ផងដែរថា អគារវឌ្ឍនៈកាពីតាល ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន កាលពីកន្លងទៅនេះ។

អាគារវឌ្ឍនៈនេះ ជាអាគារមួយដែលបម្រើសេវាផ្សេងៗដោយអាគារស្នាក់នៅ, ការិយាល័យសម្រាប់ជួល, សណ្ឋាគារ, ភោជនីដ្ឋាន, ហាងលក់ទំនិញប្រេនៗ, ផ្សារទំនើប, បា និងកន្លែងចតឡានផងដែរ។

ក្រុមគ្រួសារលោកឧកញ៉ា សំ អាង ក្នុងថ្ងៃមង្គលការកូនស្រី

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងតស៊ូចំពោះម្ចាស់ក្រុមហ៊ុនវឌ្ឍនៈនេះ ដោយដំបូងឡើយ ទាំងពីរនាក់ប្តីប្រពន្ធគ្រាន់តែជាអ្នកលក់អំបោះហុងប៉ុណ្ណោះ តស៊ូរហូតក្លាយជាសេដ្ឋដ៏ល្បីល្បាញខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

 

អត្ថបទដោយ៖ លោក ប៊ុត ហេង