មោទនភាពជាតិ! កូនខ្មែរដំបូងគេបំផុត កំពុងធ្វើការនៅក្រុមហ៊ុន Microsoft របស់ Bill Gates

កំពូលមហាសេដ្ឋីចិត្តធម៌ Bill Gates បានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៧៥ នៅប្រទេសអាមេរិក ជាមួយលោក Paul Allen ហើយសព្វថ្ងៃនេះមានមនុស្សតិចណាស់បាននឹងកំពុងធ្វើការនៅក្រុមហ៊ុនយក្សមួយនេះ ខណៈទទួលបានប្រាក់ខែមិនតិចនោះទេ។

លោក យី សុជាតិ (ពាក់អាវក្រឡា) និងក្រុមការងារ

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមានមោទនភាពនោះគឺ កូនខ្មែរមួយរូបតែមួយគត់ បាននឹងកំពុងធ្វើការនៅក្នុងក្រុមហ៊ុនយក្សរបស់កំពូលមហាសេដ្ឋីចិត្តធម៌ Bill Gates ខណៈកាន់ដំណែងជាមន្ត្រីជាន់ខ្ពស់នៅទីនោះទៀត។

លោកយី សុជាតិ(ពាក់អាវក្រឡា) 

កូនខ្មែរតែម្នាក់គត់ ដែលកំពុងធ្វើការនៅក្រុមហ៊ុនមួយនេះ មានឈ្មោះថា ​យី ​សុជាតិ ដែលបាន​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ Maharashi University of Managemnet នៅប្រទេសអាមេរិក។

(រាប់ពីឆ្វេងទី២) លោកយី សុជាតិ (ពាក់អាវក្រឡា) 

លោក ​យី ​សុជាតិ មានជំនាញ​ពិសេស​ផ្នែក Softwear​​​​ ដូច្នេះ​បច្ចុប្បន្ន​នេះ​លោក​ក៏​បន្ត​ធ្វើការ​​ជា​អ្នក​ទទួល​បន្ទុក Web​ Application​ នៃ​ក្រុមហ៊ុន​ធំ១​ទៀត​គឺ ​Startup នៅសហរដ្ឋអាមេរិច។

ហើយសព្វថ្ងៃនេះ លោកជា ​វិស្វករ​ខ្មែរ​ដំបូង​គេ​ដែល​​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​Microsoft កាន់​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប។ គួរបញ្ជាក់ផងដែរថា លោកមាន​បទ​ពិសោធន៍​ការងារ និង​សមត្ថភាព​​មិនធម្មតា​រយៈ​ពេល​៩ឆ្នាំ​ នៅក្នុងក្រុមហ៊ុនយក្សមួយនេះផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង