ទីបំផុត! កំពូលសេដ្ឋី Bill Gates មានប្រាក់ ១០០ពាន់លានដុល្លារជាលើកទីពីរទៀតហើយ

កំពូលមហាសេដ្ឋីចិត្តធម៌ Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft ហើយជាសេដ្ឋីដែលមានជាងគេបំផុតក្នុងលោកលំដាប់ទី២ ខណៈលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់លេខ១។

លោក Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft

បើតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បី bloomberg បានបង្ហាញថា លោក Bill Gates បានក្លាយជាសេដ្ឋីដែលមានប្រាក់រយពាន់លានដុល្លារអាមេរិកជាថ្មី បន្ទាប់ពីលោក Jeff Bezos កាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា លោក Bill Gates ធ្លាប់ជាសេដ្ឋីដែលមានលុយ ១០០ពាន់លានដុល្លារម្តងរួចមកហើយ កាលពីពាក់កណ្តាលឆ្នាំ១៩៩៩។

លោក Jeff Bezos ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩នេះ សេដ្ឋី Bill Gates កើនប្រាក់បាន ៩.៥ពាន់លានដុល្លារ ខណៈលោក Jeff Bezos កើនទ្រព្យបាន ២០.៧ពាន់លានដុល្លារអាមេរិកឯណោះ។ ពេលនេះ កំពូលមហាសេដ្ឋីចិត្តធម៌ Bill Gates មានទ្រព្យ ១០១ពាន់លានដុល្លារអាមេរិក ខណៈសេដ្ឋី Jeff Bezos មានទ្រព្យសរុបរហូតដល់ ១៤៧ពាន់លានដុល្លារអាមេរិកឯណោះ។

តែទោះយ៉ាងណា លោក Bill Gates ត្រូវបានគេរាយការណ៍ថា បានលក់ចំណែកភាគហ៊ុនជាច្រើនសន្ធឹក ក៏ដូចជាបរិច្ចាគចំណាយរាប់មិនអស់ លើមូលនិធិសប្បុរសធម៌ ម្ល៉េះនឹងមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០ ពាន់លានដុល្លារអាមេរិកគិតមកទល់ពេលនេះ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ bloomberg, celebritynetworth, chicagotribune