មិនដឹងយ៉ាងណាទេ? ថ្ងៃសំដែងល្ខោន​ស្រមោល​ស្បែក​ធំ មានភ្ញៀវតែពីរនាក់…..

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់នូវ ល្ខោន​ស្រមោល​ស្បែក​ធំដែលមានដេីមកំណេីតតាំងតែពី​ សតវត្សរ៍ទី​ ១​ មកម្ល៉េះ ហើយក៏ជា​ល្ខោន​មួយប្រភេទ​របស់​ខ្មែរ​ ដែលមានវ័យ​ចំណាស់ជាងគេំផុត​ ក្នុង​ចំណោម​ប្រភេទ​ល្ខោន​ដទៃទៀតផងដែរ។​ ដោយឡែក​ មកដល់​បច្ចុប្បន្ន​នេះ​ ល្ខោន​ស្រមោល​ស្បែក​ធំ ហាក់បីជា​មានភាព​ស្ងប់ស្ងាត់​ជាខ្លាំង​ មិនសូវមាន​អ្នកទៅ​ទស្សនា​កម្សាន្ត​នោះទេ​ ដែលនេះគឺជា​ក្តី​បារម្ភ​មួយ​ អាច​ប្រឈម​មុខ​នឹងការបាត់បង់ផងដែរ។

ជាក់ស្តែង​កាលពី​ពេលថ្មីៗនេះ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ Sovannphum Arts Association បានធ្វេីការ​បង្ហោះ​ជា​រូបភាព​អមជាមួយសារខ្លីមួយថា​៖
“ពេលថ្ងៃសំដែង​ មានភ្ញៀវតែពីរនាក់ លោកព្រះ​ បើរាល់សប្តាហ៏តែអញ្ចឹងធ្វើមិចទៅ”។

ស្រាប់តែមានមហាជនខ្មែរ​មួយ​ចំនួ​ន​បានខមិន​បញ្ចេញ​ជាមតិ​យោបល់​ថា​ គួរ​តែ​មានការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ទេសចរណ៍​ ជំរុញ​ការ​ផ្សព្វផ្សាយ​ និងស្វែងរកទីផ្សារ​ជាដេីម​ ទេីប​អាច​ទទួល​បាននូវ​លទ្ធផល​ល្អប្រសើរ​ជាងនេះ​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក