អាណិតណាស់! អតីតម្ចាស់ខ្សែក្រវ៉ាតវ៉ៃក្នុងទ្រុង យស់ សំអាល់ កើតជំងឺមហា….

កាលពីពេលថ្មីៗនេះ បើយោងតាមប្រភពហ្វេសប៊ុក Rus Kimsieng កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះបានបង្ហោះសារអំពាវនាវសុំ​ជំនួយពីសប្បុរសជនដើម្បីជួយព្យាបាលជម្ងឺកីឡាករ យស់ សំអាល់ អតីតម្ចាស់ខ្សែក្រវ៉ាតវ៉ៃក្នុងទ្រុងដែលកើតជម្ងឺមហារីកក្រលៀនធ្ងន់ធ្ងរ។

ម្ចាស់ហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖

“សូមshare អតីតម្ចាស់ខ្សែក្រវ៉ាតវ៉ៃក្នុងទ្រុង (យស់ សំអាល់)បានកើតជំងឺមហារីកក្រលៀនធ្ងន់ធ្ងរ នៅពេលនេះក្រុមគ្រួសារបស់គាត់មិនមានលទ្ធភាពមើលជំងឺបន្តរទៀតទេសូមបងប្អូនសប្បុរជនមេត្តាជួយឧបត្ថម្ភដល់គាត់ដើម្បីមានឪកាសព្យាបាលជំងឺបន្តទៀតផង។ប្អូនមានទីលំនៅក្នុងភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វារៀង ។

ប្រសិនបើមានបងប្អូនអាណិតអាសូរដល់កីឡាករដ៏កំសត់នេះអាចទំទាក់ទងតាមរយះទូរសព្ទ័លេខ៖ 077 898090, 098 898090” ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក