សំណង់អាគារទាំង ១៨ ដែលចំណាយលុយសាងសង់ច្រើនជាងគេបំផុតនៅលើពិភពលោក

តើអ្នកទាំងអស់គ្នាមានដឹងទេថា តើសំណង់អាគារលំដាប់ពិភពលោកមួយណាដែលចំណាយលុយសាងសង់ច្រើនជាងគេបំផុតនៅលើពិភពលោក? តើចំណាយអស់ចំនួនប៉ុន្មានពាន់់លានដុល្លារអាមេរិក? ស្ថិតនៅប្រទេសណា? មានប៉ុន្មានជាន់? មានកម្ពស់ប៉ុន្មានម៉ែត្រ? ចាប់ផ្តើមសាងសង់ និងបញ្ចប់នៅឆ្នាំណាដែរ? ដើម្បីដោះស្រាយចម្ងល់ទាំងនេះ ដែនដីនៃការចែករំលែក សូមបង្ហាញទិន្នន័យទាំងនេះដូចខាងក្រោមនេះ៖

១៨) ធនាគារអ៉ឺរ៉ុបកណ្តាល (European Central Bank) ចំណាយថវិកាសាងសង់សរុប ១.៦ ពាន់លានដុល្លារអាមេរិក

ធនាគារអ៉ឺរ៉ុបកណ្តាល (European Central Bank) មានចំនួន ៤៨ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១០ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៤ ហើយមានកម្ពស់ ២១៧ ម៉ែត្រ ស្ថិតនៅប្រទេសអាល្លឺម៉ង់។ 

១៧) អាគារខ្ពស់ជាងគេបំផុត Burj Khalifa ចំណាយថវិកាសាងសង់សរុប ១.៦៣ ពាន់លានដុល្លារអាមេរិក

អាគារខ្ពស់ជាងគេបំផុត Burj Khalifa មានចំនួន ១៦៣ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៤ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០០៩ ហើយមានកម្ពស់ ៨២៨ ម៉ែត្រ ស្ថិតនៅប្រទេសសហពន្ធ័អារ៉ាប់រួម។

១៦) អាគារភ្លោះ Petronas ចំណាយថវិកាសាងសង់សរុប ១.៦៥ ពាន់លានដុល្លារអាមេរិក

អាគារភ្លោះ Petronas មានចំនួន ៨៨ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៣ និងបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩៦ ហើយមានកម្ពស់ ៤៥២ ម៉ែត្រ ស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

១៥) ធនាគារ China Tower ចំណាយថវិកាសាងសង់សរុប ១.៨១ ពាន់លានដុល្លារអាមេរិក

ធនាគារ China Tower មានចំនួន ៧៦ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨៥ និងបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩០ ហើយមានកម្ពស់ ៣៦៧ ម៉ែត្រ ស្ថិតនៅទីក្រុងហុងកុង ប្រទេសចិន។

១៤) សណ្ឋាគារ និងកាស៊ីណូ Trump Taj Mahal ចំណាយថវិកាសាងសង់សរុប ២ ពាន់លានដុល្លារអាមេរិក

សណ្ឋាគារ និងកាស៊ីណូ Trump Taj Mahal មានចំនួន ៤២ ជាន់ ហើយបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩០ ហើយមានកម្ពស់ ១៣៥ ម៉ែត្រ ស្ថិតនៅប្រទេសអាមេរិក។

១៤) សណ្ឋាគារ និងកាស៊ីណូ The Palazzo ចំណាយថវិកាសាងសង់សរុប ២.០៦ ពាន់លានដុល្លារអាមេរិក

សណ្ឋាគារ និងកាស៊ីណូ The Palazzo មានចំនួន ៥០ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៤ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ ហើយមានកម្ពស់ ១៩៦ ម៉ែត្រ ស្ថិតនៅប្រទេសអាមេរិក។

១៣) មន្ទីរពេទ្យ Royal Adelaide ចំណាយថវិកាសាងសង់សរុប ២.១៧ ពាន់លានដុល្លារអាមេរិក

មន្ទីរពេទ្យ Royal Adelaide មានចំនួន ២៧ ជាន់ ហើយបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០១៧ ហើយមានកម្ពស់ ១៧៣ ម៉ែត្រ ស្ថិតនៅប្រទេសអូស្រ្តាលី។

១២) អាគារលំនៅដ្ឋានស្នាក់នៅ Princess Tower ចំណាយថវិកាសាងសង់សរុប ២.២៤ ពាន់លានដុល្លារអាមេរិក

អាគារលំនៅដ្ឋានស្នាក់នៅ Princess Tower មានចំនួន ១០១ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១២ ហើយមានកម្ពស់ ៤១៤ ម៉ែត្រ ស្ថិតនៅប្រទេសសហពន្ធ័អារ៉ាប់រួម។

១១) អាគារហិរញ្ញវត្ថុពិភពលោក Taipei 101 ចំណាយថវិកាសាងសង់សរុប ២.២៦ ពាន់លានដុល្លារអាមេរិក

អាគាររមណីដ្ឋាន Bellagio មានចំនួន ១០១ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០០៤ ហើយមានកម្ពស់ ៥០៩ ម៉ែត្រ ស្ថិតនៅកោះតៃវ៉ាន់ ប្រទេសតៃវ៉ាន់។

១០) អាគាររមណីដ្ឋាន Bellagio ចំណាយថវិកាសាងសង់សរុប ២.៣៣ ពាន់លានដុល្លារអាមេរិក

អាគាររមណីដ្ឋាន Bellagio មានចំនួន ៣៦ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩៨ ហើយមានកម្ពស់ ១៥១ ម៉ែត្រ ស្ថិតនៅប្រទេសណេវ៉ាដា។

៩) កាស៊ីណូ City of Dreams ចំណាយថវិកាសាងសង់សរុប ២.៦៥ ពាន់លានដុល្លារអាមេរិក

កាស៊ីណូ City of Dreams  មានចំនួន ៣៧ ជាន់ ហើយត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៩ ហើយមានកម្ពស់ ១៦៤ ម៉ែត្រ ស្ថិតនៅទីក្រុងម៉ាកាវ ប្រទេសចិន។

៨) សណ្ឋាគារ និងកាស៊ីណូ Venetian Macau ចំណាយថវិកាសាងសង់សរុប ២.៩១ ពាន់លានដុល្លារអាមេរិក

សណ្ឋាគារ និងកាស៊ីណូ  Venetian Macau មានចំនួន ៣៩ ជាន់ ហើយត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ ហើយមានកម្ពស់ ២២៥ ម៉ែត្រ ស្ថិតនៅទីក្រុងម៉ាកាវ ប្រទេសចិន។

៧) អាគាររមណីដ្ឋាន និងកាស៊ីណូ Wynn Resort ចំណាយថវិកាសាងសង់សរុប ៣.២៨ ពាន់លានដុល្លារអាមេរិក

អាគាររមណីដ្ឋាន និងកាស៊ីណូ  Wynn Resort មានចំនួន ៤៥ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០១ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០០៥ ហើយមានកម្ពស់ ១៨៧ ម៉ែត្រ ស្ថិតនៅប្រទេសអាមេរិក។

៦) សណ្ឋាគារ Emirates Palace ចំណាយថវិកាសាងសង់សរុប ៣.៦៤ ពាន់លានដុល្លារអាមេរិក

សណ្ឋាគារ Emirates Palace មានចំនួន ៦ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០១ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០០៥ ហើយមានកម្ពស់ ៧២ ម៉ែត្រ ស្ថិតនៅប្រទេសសហពន្ធ័អារ៉ាប់រួម។

៥) អាគារពាណិជ្ជកម្មពិភពលោក (One World Trade Center) ចំណាយថវិកាសាងសង់សរុប ៣.៩២ ពាន់លានដុល្លារអាមេរិក

អាគារពាណិជ្ជកម្មពិភពលោក មានចំនួន ៥២ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០១៣ ហើយមានកម្ពស់ ១៨៤ ម៉ែត្រ ស្ថិតនៅប្រទេសអាមេរិក។

៤) អាគារកាស៊ីណូ និងរមណីដ្ឋាន The Cosmopolitan ចំណាយថវិកាសាងសង់សរុប ៤.២៤ ពាន់លានដុល្លារអាមេរិក

អាគារកាស៊ីណូ និងរមណីដ្ឋាន The Cosmopolitan មានចំនួន ៥២ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៤ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១០ ហើយមានកម្ពស់ ១៨៤ ម៉ែត្រ ស្ថិតនៅប្រទេសអាមេរិក។

៣) អាគាររមណីដ្ឋាន និងអចលនទ្រព្យ Marina Bay Sands ចំណាយថវិកាសាងសង់សរុប ៥.៩៨ ពាន់លានដុល្លារអាមេរិក

អាគាររមណីដ្ឋាន និងអចលនទ្រព្យ Marina Bay Sands មានចំនួន ៥៧ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១០ ហើយមានកម្ពស់ ១៩៤ ម៉ែត្រ ស្ថិតនៅប្រទេសសិង្ហបុរី។

២) អាគាររមណីដ្ឋាន Resorts World Sentosa ចំណាយថវិកាសាងសង់សរុប ៧.១៦ ពាន់លានដុល្លារអាមេរិក

អាគាររមណីដ្ឋាន Resorts World Sentosa មានចំនួន ១០ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៧ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១០ ហើយមានកម្ពស់ ៥០ ម៉ែត្រ ស្ថិតនៅប្រទេសសិង្ហបុរី។

១) សណ្ឋាគារ Abraj Al Bait ចំណាយថវិកាសាងសង់សរុប ១៥.៤៩ ពាន់លានដុល្លារអាមេរិក

សណ្ឋាគារ Abraj Al Bait មានចំនួន ១២០ ជាន់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៤ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១១ ហើយមានកម្ពស់ ៦០១ ម៉ែត្រ ស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, themysteriousworld