សម្តេច ហ៊ុន សែន ចុះហត្ថលេខា​​យក​កា​ប៉ាល់​អគ្គិ​សនីយ៍​ពី​ប្រទេស​ទួរគីហើយ

សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថ​លេខ​នាំ​យក​កា​ប៉ាល់​អគ្គី​សនីយ៍​ពី​ប្រទេស​តួ​កគី ២០០​ មេ​ហ្គា​វ៉ាត់​ដើម្បី​យក​មក​ផ្គត់ផ្គង់​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​អគ្គិសនី​សម្រាប់​ប្រាស់​ប្រាស់​។

សម្ដេច​តេជោ​ ថ្លែង​នៅក្នុង​វេទិកា​ រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨ នៅ​ថ្ងៃទី២៩​ ខែ​ មីនា​នេះ​ បាន​ឱ្យ​ដឹង​ថា​ ក្រុមការងារ​របស់​តួ​កគី ​និង​កម្ពុជា​ បាន​បញ្ចប់​ចរចា​គ្នា​ជាល​លទ្ធផល​ សម្ដេច​តេជោ​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​មួយ​ផ្ញើ​ជូន​ ប្រធានាធិបតី​ទួរគី ដើម្បី​នាំ​នាវា​ផលិត​អគ្គិសនី​ យក​មក​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ​ រយៈពេល​ប្រមាណ៣ឆ្នាំ​។

សម្ដេច​តេជោ​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​នៅចំពោះមុខ​លោកស្រី​ ឯកអគ្គ​រដ្ឋទូត​ទួរគី ដើម្បី​ឱ្យ​លោកស្រី​នាំ​យក​លិខិត​នោះ​ ផ្ញើ​ជូន​ប្រធានាធិបតី​ទួរគី និង​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ ឯកអគ្គ​រដ្ឋទូត​ ដែល​បាន​ខិត​ខំ​ជួយ​ចចារ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​នាំ​យក​នាវា​អគ្គិ​សនីយ៍​កាន់​កម្ពុជា​នេះ​ផង​ដែរ​។

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ កម្មការិនី​ជាង​ ១ម៉ឺន​នាក់​ នៅ​ខេត្តពោធិ៍សាត់​ជំនួប​នៅ​ថ្ងៃទី២០​ ខែមីនា​ ២០១៩កន្លង​នេះ​ សម្តេច​តេជោ​ធ្លាប់​បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គីស​នី​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​នា​ពេល​អនាគត​ ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ ទម្រាំ​មាន​រោងចក្រ​ផលិត​អគ្គីស​នី​ថ្មី​ថែមទៀត​ ចាំ​ដកក​ប៉ាល់​ទួរគី​ ចេញ​វិញ​។

សម្តេច​ថ្លែង​ថា​ “ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយ​សារ​ថ្លៃ​ភ្លើង​ទេ​”។ សម្តេច​បន្ថែម​ថា​ “កម្ពុជា​នឹង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់​ ដោយសារ​តម្រូវការ​កាន់តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​, សៀមរាប​ និង​ក្រុង​ព្រះសីហនុ​ជាដើម​ ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង២០​ មេ​ហ្កា​វ៉ាត់​ ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង១០០មេ​ហ្កា​វ៉ាត់​”។

ជា​មួយ​គ្ន​នោះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ចុះហត្ថលេខា​លើ​លើ​លិខិត​ផ្សេងទៀត​ផ្ញើរ​ទៅកាន់​មេដឹកនាំ​ប្រទេស​វៀតណាម​ ប្រទេស​ថៃ​ និង​ឡាវ​ ឪ្យ​ជួយ​ផ្តល់​អគ្គិ​សនីយ៍​មក​ឱ្យ​កម្ពុជា​បន្ថែម​ទៀត​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ ខណៈ​តម្រូវការ​មានការ​ខ្ពស់​នា​ពេប​ច្ចុ​ប្ប​ន្ន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ propertyarea