មិនធម្មតា! លោក ព្រាប សុវត្ថិ ទិញរថយន្តថ្មីឱ្យកូនប្រុសទី២តម្លៃជាង ៨ម៉ឺនដុល្លារឯណោះ

ភាពល្បីល្បាញរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅតែមិនថមថយសោះ បើទោះបីរូបលោកមានភាពវ័យជ្រេរក៏ដោយ អ្វីដែលពិសេសជាងនេះទៀត លោក ព្រាប សុវត្ថិ អាចរកចំណូលប្រចាំខែមិនតិចនោះ ព្រោះលោកស៊ីថ្លៃច្រៀងច្រើនជាងគេបំផុតនៅកម្ពុជា។

អ្វីដែលពិសេសជាងនេះទៀតនោះ លោក ព្រាប សុវត្ថិ មានកូនប្រុស៣នាក់ សុទ្ធតែកំលោះ និងមានសម្រស់ស្រស់ស្អាតខ្លាំងមិនធម្មតានោះ ហើយបើពួកគេទៅណាមកណាមានអ្នកគាំទ្រមិនតិចនោះទេ។ បើទោះបីពួកគេទាំង៣នាក់ ទើបតែចូលសិល្បៈយ៉ាងណាក្តី តែពួកគេស៊ីថ្លៃមិនតិចពាន់ដុល្លារទេ ក្នុងមួយកម្មវិធីច្រៀងម្តងៗ។

កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានទិញរថយន្តថ្មីស្រឡាងឱ្យកូនប្រុសទី ២ គឺ សុវត្ថិ មុនីនាគខណៈតម្លៃរហូតដល់ជាង ៨ម៉ឺនដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ផងដែរថា រថយន្តស៊េរីទំនើបម៉ាក DODGE challenger srt demon 2018 ពណ៌ខ្មៅយ៉ាងស្រស់ស្អាត៕

កូនប្រុសទី២របស់លោក ព្រាប សុវត្ថិ បានបង្ហោះនៅក្នុងបណ្តាញសង្គម

 

អត្ថបទដោយ៖ លោក ប៊ុត ហេង