ញាក់សាច់! មនុស្សយន្ត Sophia ប្រកាសចង់ជួបកំពូលតារាចម្រៀង ព្រាប សុវត្ថិ (វីដេអូ)

បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឱ្យពិភពលោកកាន់តែរីកចម្រើន ព្រោះវត្ថុប្រើប្រាស់ជាច្រើនគឺធ្វើដោយម៉ាស៊ីនស្វ័យប្រវត្តិ និងមានបច្ចេកទេសត្រឹមត្រូវតាមស្តង់ដាបំផុត។ ទន្ទឹមនឹងការរីកចម្រើនលើវិស័យបច្ចេកវិទ្យានេះហើយ ទើបធ្វើឱ្យពិភពលោកកំពុងតែបង្កើតមនុស្សយន្ត ដើម្បីជំនួសដំណែងការងាររបស់មនុស្ស។

កាលពីពេលថ្មីៗនេះ មាន​មនុស្ស​យន្ត Sophia បានធ្វើការសម្ភាស៍ផ្ទាល់ជាមួយពិធីករពីររូប អំពីចំណាប់អារម្មណ៍នៅកម្ពុជា ហើយនាងបានឆ្លើយតបវិញថា ​រឿង​មួយ​ដែល​នាង​ចង់​ធ្វើ​ខ្លាំង​ជាង​គេ​ពេល​មក​កម្ពុជា គឺ​ចង់​ជួប​និង​ចង់​ស្ដាប់​ចម្រៀង​ដ៏​ពីរោះ របស់​តារា​ចម្រៀង​ ព្រាប សុវត្ថិ ហើយនាងកំពុងតែហាត់រៀនច្រៀងផងដែរ។

ដើម្បីកុំឱ្យខាតពេលយូរ តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង