ក្រោយភ្លៀងធ្លាក់មួយមេ ឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅមើលសំណង់របស់ខ្លួន ខ្លាច …

ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយពេលនេះលោក ក៏កំពុងតែមានការរីកចម្រើនជាខ្លាំង ទៅលើមុខជំនួញអចលនទ្រព្យ របស់លោក ហើយក៏ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនទូទៅផងដែរ។

ដោយកាលពីពេលថ្មីៗនេះ នាម៉ោងជាង១២ រំលងអាធ្រាត ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ដើរត្រួតពិនិត្យសំណង់ផ្ទះល្វែងរបស់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់មួយមេមក។ ដោយលោកបានសរសេររៀបរ៉ាប់ថា៖

“បន្ទាប់ពីភ្លៀងមួយមេ ខ្ញុំដើរឆែកសំណង់បន្ថែមដើម្បីស្វែងរកបញ្ហាណាមួយដែលកើតឡើង ក្រែងមានកាធ្វេសប្រហែសរបស់ជាង និងវិស្វករ បើសិនមាន ស្អែកខ្ញុំនឹងបញ្ជូនជាងរកដំណោះស្រាយជូនបងប្អូន ទាក់ទង24h លេខ086 828295 ឬតាមរយៈផេកខ្ញុំផ្ទាល់”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ ហ្វេសប៊ុក