ប្លែកខ្លាំង! កូនខ្មែរ ច្នៃម៉ូតសំលៀកបំពាក់ថ្មីគួរឱ្យទាក់ទាញបំផុត ដើម្បីជួយដល់ដំរី …..

កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែង វីជេ អាឡាស្កូ បានបង្ហោះរូបភាព និងវីដេអូ ដើម្បីបង្ហាញឈុត រួមជាមួយនឹងតារាសម្តែងល្បីជាច្រើន ដែលជាស្នាដៃប្រឌិតរបស់កូនខ្មែរឱ្យមហាជនបានស្គាល់ ដោយអមជាមួយនឹងសារថា “Share លើកទឹកចិត្តស្នាដៃខ្មែរយើង មានតែខ្មែរទេដែលជួយខ្មែរយើងបាន នេះជាម៉ូតច្នៃប្រឌិតថ្មី ២០១៩ ជាស្នាដៃរបស៉កំពូលអ្នកច្នៃម៉ូតបង ឯម រាម កោតសរសើរណាស់ ចំពោះទឹកដៃដ៏ប៉ិនប្រសព្វនេះ»”។

រីឯផេកផ្លូវការរបស់លោក ឯម រៀម (EM REIM Artist/ឯម រៀម) ក៏បានបង្ហោះពីឈុតដែលជាស្នាដៃរបស់កូនខ្មែរ ដោយអមជាមួយនឹងសារថា «សូមចែករំលែក រូបភាពខ្លះៗនៃ Fashion Show ដើប្បីស្វែងរកថវិការជួយដល់ដំរី ដែលកំពុងរងនៃភាពបាត់បង់នៅប្រទេសកម្ពុជាយើង, ហើយសូមអគុណដល់តារា Model ដែលបានស្ម័គ្រចិត្តជួយជួយក្នុងការ Fashion Show នេះ, ហើយបើមានលើសលួសក្នុងប្រការណាមួយសូមអភយ័ ខ្ញុំបាទត្រៀមទទួលយកនែការរិះគន់ដើម្បីស្ថាបនា, ហើយមាន Model ខ្លះមិនមានរូបភាពនៅក្នុង Video សូមទោសផង ដោយរូបទាំងនេះទទួលបានពីបណ្ដាអ្នកទស្សនាតាមរយៈទូរសព្ទ័ដៃ និងរូបច្បាស់ៗដែលកំពុង Edit និងចែកចាយនាពេលឆាប់នេះ»។

សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង