ចង់ឈាមច្រមុះ! អ្នកនាង គង់ ចាន់ស្រីមុំ ស្លៀកឈុតប៊ីគីនីបង្ហាញសាច់ខ្ចីគួរឱ្យក្នាញ់

រំលឹកទៅដល់ឈ្មោះតារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំ ប្រិយមិត្តជាច្រើនពិតជាបានដឹងហើយថា នាងជាតារាស្រីម្នាក់ដែលមានសំណាង បានរស់នៅក្នុងគ្រួសារដែលពោរពេញ​ដោយ​សុភមង្គល មានស្វាមីជាទីស្រលាញ់ ចាំថែរក្សាការពារជានិច្ច ចំណែកឯជីវិតឯកជនរបស់នាងក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត និងប្រាថ្នាចង់បានបែបនេះយ៉ាងខ្លាំង។

ដោយឡែក បើនិយាយពីរឿងតែងខ្លួន រាល់ពេលចូលរួមកម្មវិធីម្តងៗវិញ ឃើញថានាងតែងតែរៀបចំខ្លួនយ៉ាងស្រស់ស្អាតជានិច្ច ជាក់ស្តែងកាលពីពេលថ្មីៗ​នេះតារាស្រីរូបនេះបានបណ្តើរ​ស្វាមីជាទីស្រលាញ់ចូលរួមកម្មវិធីមួយ ដែលបានរៀបចំខ្លួនជាមួយនឹងរ៉ូបពណ៌មាសភ្លឺចែងចាំង យ៉ាងស្រស់ស្អាត មិនចាញ់កូនក្រមុំប៉ុន្មាននោះទេ។

អ្វីដែលប្លែកភ្នែកជាងនេះទៀត កាលពីពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបញ្ចេញរូបភាពដ៏គួរឱ្យក្នាញ់ និងគួរឱ្យស្រឡាញ់ ហើយជាពិសេសសស៊ិចស៊ីបំផុត ខណៈអ្នកនាងមានកូនទៅហើយក្តី តែសាច់នៅតែស្អាតមិនចាញ់ក្រមុំសោះឡើយ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង