មោទនភាពជាតិ! កូនខ្មែរ៤រូប កំពុងធ្វើការនៅស្ថាប័នថ្នាក់លំដាប់ពិភពលោក

បើនិយាយពីស្ថាប័នកំពូលថ្នាក់លំដាប់ពិភពលោក មានបុគ្គលតិចណាស់ដែលបានបម្រើការងារនៅទីនោះ លុះត្រាតែមានសមត្ថភាព និងឆ្លាសវៃខ្លាំងបំផុត។ សមត្ថភាពខ្លាំង គួបផ្សំនឹងភាពឆ្លាសវៃ ធ្វើឱ្យបុគ្គលិកដែលធ្វើការនៅស្ថាប័នទាំងនោះទទួលបានប្រាក់ខែខ្ពស់នឹកស្មានមិនដល់។ ជាក់ស្តែង កូនខ្មែរ៤រូប បានបម្រើការងារនៅស្ថាប័នកំពូលថ្នាក់លំដាប់ពិភពលោកដែលមានឈ្មោះដូចខាងក្រោម៖

(ឆ្វេងមកស្តាំ) លោក គង់ ភោគ, លោក គិត ពិនវិជ័យ​វិសេស, លោក យី សុជាតិ និងបណ្ឌិត ឆាយ ហុកផេង

១) លោក គិត ពិនវិជ័យ​វិសេស ក្លាយ​ជាអគ្គនាយកព័ត៌មានវិទ្យានៅ​ឌូបៃ

លោក គិត ពិនវិជ័យវិសេស បានក្លាយជាអគ្គនាយកព័ត៌មានវិទ្យា នៅទីក្រុងឌូបៃ ដោយកាលពីនៅខ្មែរ លោកគឺជាជំនួយការ IT កាន់​ Internet Cafe ផ្នែក​ Network ពី​ខ្មែរ រហូត​ក្លាយ​ជា​បុគ្គលិក​ឆ្នើម ទទួល​បាន​ការ​កោត​សរសើរ​ ដំឡើង​តួនាទី​ច្រើន​ដង រហូត​ឡើងដំណែងជា “អគ្គនាយកព័ត៌មានវិទ្យា” ស្ថិត​នៅ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដែល​បម្រើ​សេវាកម្ម​ខាង​សណ្ឋាគារ មាន​រាប់​ពាន់​បន្ទប់ មាន​ឈ្មោះ​ថា Madinat Jumeirah Resort ស្ថិត​នៅ​ក្រុង ឌូបៃ ប្រទេស​អារ៉ាប់រួម។

លោក វិសេស

Madinat Jumeirah Resort នៅ​ឌូបៃ កន្លែង​ការងារ​របស់ ពិនវិជ័យវិសេស

លោក វិសេស ជាមួយ​ភរិយា និង​កូនៗ

លោក វិសេស ជាមួយ​ភរិយា

លោក វិសេស ជាមួយ​ភរិយា

១) លោក​បណ្ឌិត ឆាយ ហុកផេង ជាប្រធានតុលាការព្រហ្មទណ្ឌ​បារាំង

លោក​​បណ្ឌិត ឆាយ ហុកផេង

លោក​​បណ្ឌិត ឆាយ ហុកផេង បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅឆ្នាំ១៩៧៤ នៅកម្ពុជា រួចបានបន្តការសិក្សា​ និងបញ្ចប់ថ្នាក់​អនុបណ្ឌិត​ច្បាប់អន្តរជាតិនៅប្រទេសបារាំង នៅឆ្នាំ​១៩៧៦។ នៅឆ្នាំ១៩៨០ លោក​បណ្ឌិត ឆាយ ហុក​ផេង ក៏​បាន​បញ្ចប់​ការ​សិក្សា​​បណ្ឌិត​ ផ្នែកច្បាប់​ថ្នាក់​រដ្ឋ​ ពី​សាកលវិទ្យាល័យ ស៊របោន (SORBONNE) ក្រុង​ប៉ារីស ​ប្រទេសបារាំង។

លោក​​បណ្ឌិត ឆាយ ហុកផេង

ក្រៅពីការងារសព្វថ្ងៃនេះ លោកបណ្ឌិតក៏ធ្លាប់​បម្រើ​ការងារ​ ក្នុង​អគ្គនាយកដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​សង្គម នៅ​ប្រទេស​បារាំង​ ដោយ​គ្រប់គ្រង​លើ​បុគ្គលិក​ ៥២០នាក់ ពី​ឆ្នាំ​១៩៨១-១៩៩០ ហើយនៅចន្លោះឆ្នាំ១៩៩០-ឆ្នាំ១៩៩៣ លោក​បាន​បម្រើ​ការងារ​ជា​អធិការ​ត្រួត​ពិនិត្យ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​បារាំងផងដែរ។ ក្រោយពីទទួលបានការ​ និងបទពិសោធន៍ច្រើនទៅលើការងារ លោកក៏បានក្លាយជាប្រធានតុលាការព្រហ្មទណ្ឌ​បារាំង សព្វថ្ងៃនេះផងដែរ។

៣) លោក យី សុជាតិ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ក្រុមហ៊ុនយក្ស Microsoft

កូនខ្មែរតែម្នាក់គត់ ដែលកំពុងធ្វើការនៅក្រុមហ៊ុនមួយនេះ មានឈ្មោះថា ​យី ​សុជាតិ ដែលបាន​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ Maharashi University of Managemnet នៅប្រទេសអាមេរិក។

លោកយី សុជាតិ(ពាក់អាវក្រឡា) និងក្រុមការងារ

លោក ​យី ​សុជាតិ មានជំនាញ​ពិសេស​ផ្នែក Softwear​​​​ ដូច្នេះ​បច្ចុប្បន្ន​នេះ​លោក​ក៏​បន្ត​ធ្វើការ​​ជា​អ្នក​ទទួល​បន្ទុក Web​ Application​ នៃ​ក្រុមហ៊ុន​ធំ១​ទៀត​គឺ ​Startup នៅសហរដ្ឋអាមេរិច។

លោកយី សុជាតិ(ពាក់អាវក្រឡា) 

ហើយសព្វថ្ងៃនេះ លោកជា ​វិស្វករ​ខ្មែរ​ដំបូង​គេ​ដែល​​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​Microsoft កាន់​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប។ គួរបញ្ជាក់ផងដែរថា លោកមាន​បទ​ពិសោធន៍​ការងារ និង​សមត្ថភាព​​មិនធម្មតា​រយៈ​ពេល​៩ឆ្នាំ​ នៅក្នុងក្រុមហ៊ុនយក្សមួយនេះផងដែរ។

(រាប់ពីឆ្វេងទី២) លោកយី សុជាតិ (ពាក់អាវក្រឡា) 

 

៤) លោក គង់ ភោគ ជាអគ្គ​លេខាធិការ​រងអាស៊ាន

លោក គង់ ភោគ អតីតអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បាន​ស្បថចូល​កាន់តំណែងជាអគ្គ​លេខាធិការ​រងអាស៊ាន កាលពី​ថ្ងៃ​ទី១២ ខែតុលា នៅទីស្នាក់​ការអាស៊ានដែលមានមូលដ្ឋាន​ក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ សម្រាប់តំណែងនេះ លោក គង់ ភោគ ទទួល​បន្ទុកសហគមន៍​សង្គម-វប្បធម៌ (ASCC) ដែលមាន​អាណត្តិពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១។

​លោក គង់ ភោគ ក៏ត្រូវ​ទទួលខុសត្រូវ​លើ​ការតាមដាន ការអនុវត្ត​គម្រោង​នៅក្រោម​សហគមន៍​សង្គម​-​វប្បធម៌ ដែល​ផ្ដោតទៅលើ​ការបង្កើត​ឲ្យ​មាន​អត្តសញ្ញាណ​រួមមួយ និង​ការកសាង​សង្គម ដែល​យកចិត្តទុកដាក់ និង​ចែករំលែក​។​

​បណ្ឌិត គង់ ភោគ បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស ហើយ​គាត់​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ Australian National ផង​ដែរ។ លោក គង់ ភោគ បាន​សរសេរ​ និង​ផ្សព្វផ្សាយ​សៀវភៅ​ពី​គោលនយោបាយ​ការបរទេស​, គោលនយោបាយ​ការពារ​, នយោបាយ​ជាតិ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង