កូនខ្មែរម្នាក់ បង្កើតបណ្តាញសង្គមដូចហ្វេសប៊ុកដែរ តែកូនខ្មែរភាគច្រើនមិនចាប់អារម្មណ៍

លោក ស៊ាន វណ្ណារិទ្ធិ អ្នក​បង្កើតបណ្តាញសង្គម Like Cambodia

លោក ស៊ាន វណ្ណារិទ្ធិ គឺជាអ្នក​បង្កើត Like Cambodia ដោយមានមុខងារដូចទៅនឹងហ្វេសប៊ុកផងដែរ ហើយសព្វថ្ងៃនេះ គេហទំព័រផ្លូវការមួយនេះ កាន់តែ update ខ្លាំងដូចហ្វេសប៊ុកដែរ។

គួរបញ្ជាក់ផងដែរថា Like Cambodia មានមុខងារ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្ដាញ​សង្គម​យក្ស Facebook, twitter ផងដែរ ដូចជា មុខងារ Reaction លើ Post នីមួយៗ Tag Friend និង Check-in ដូចហ្វេសប៊ុកផងដែរ ខណៈ មានការ Like និង Comment លើ Post ដោយលោតចេញនៅលើ Notification លើ​ទូរសព្ទផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កូនខ្មែរមួយចំនួន ហាក់មិនសូវចាប់អារម្មណ៍ និងមិនសូវសាកល្បងប្រើបណ្តាញសង្គម ដែលបង្កើតឡើងដោយកូនខ្មែរនេះសោះ តែទោះយ៉ាងណា យើងខ្ញុំ សូមគាំទ្រ និងជំរុញឱ្យកូនខ្មែរសាកល្បងមកប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីលើកទឹកចិត្តដល់កូនខ្មែរផង។

Like Cambodia មាន​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​សម្រាប់​ជ្រើស​រើស ហើយ​អាច​ទាញ​យក​បាន​ទាំង​លើ iOS និង Andorid។

  • ទាញ​យក Like Cambodia លើ App Store(41,3 MB)
  • ទាញ​យក Like Cambodia លើ Play Store

 

អត្ថបទដោយ៖ លោក ប៊ុត ហេង