កុំច្រឡំ! ពេលនេះ អគ្គិសនីកម្ពុជាបានចេញមុខបកស្រាយ ទាក់ទងនិងសារ……

ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយអំពី បញ្ហា រអាក់រអួលទៅលើអគ្គិសនី មិនថាខេត្តឬ ក៌ក្រុងនោះទេ ក្នុងនោះអគ្គិសនីបាន សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ផងដែល។

ចំនែកផេកហ្វេសប៊ុករបស់ អគ្គិសនីកម្ពុជា តែងតែបង្ហោះព័តមានពីការរអាក់រអួល ក៌ដូចជាការដាច់ចរន្តអគ្គិសនី តាមតំបន់នីមួយៗ ជារៀងរាល់ថ្ងៃ។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះគេឃើញរូបភាពមួយបានសែលតៗ​គ្នាក្នុងនោះគេសរសេរថា ៖

<<បងមិនថ្ងៃនេះអត់ដាច់ភ្លើងចឹង ស្រាប់តែ តបវិញថាឈប់មិញស្រវឹងអត់បានឡើងផ្តាច់ ។ យ៉ាងណាមិញដើម្បីកុំអោយមានការយល់ច្រលំនោះ អគ្គិសនីកម្ពុជាសូមបកស្រាយជូនសាធារណជនឲ្យបានជ្រាបថា ចំពោះការឆ្លើយតបខាងក្រោមនេះ គឺមិនមែនជាការសរសេររបស់អគ្គិសនីកម្ពុជាទេ អាស្រ័យហេតុនេះ សូមសាធារណជនកុំមានការភាន់ច្រឡំ។ សូមអរគុណ>>៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក