កក្រើកទៀតហើយ! កូនខ្មែរបង្កើត​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញទូទាំង ២៥ ខេត្ត ក្រុង

ជា ឡង់ដា ដែល​ជា​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ បាន​ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង តាម​រយៈការ​បង្កើត​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញ ទទួល​បាន​ជយលាភី​លេខ ១​ពាន​រង្វាន់ Cambodia ICT Award ប្រចាំ​ឆ្នាំ ២០១៦។

ដោយ​មើល​ឃើញ ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ ទិញ​សំបុត្រ​ឡាន​ក្រុង​ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ម្តងៗ យុវជន​សម្បុរស្រអែម​រូប​នេះ បាន​ព្យាយាម​បង្កើត​កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង​អស់​រយៈពេល ៥ ខែ​ពោល​គឺ​តាំង​ពី​ដើម​ខែ ឧសភា​រហូត​ដល់ខែ តុលាឆ្នាំ​២០១៥​ទើប​រួច និង​បាន​យក​ទៅ​ដាក់​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជាប្រចាំ​ឆ្នាំ ២០១៦ (Cambodia ICT Award 2016) ​រហូត​ទទួល​បាន​ជយលាភីមេដាយមាស​ផ្នែក​ការ​បង្កើត​ធុរកិច្ច (ក្រុមហ៊ុន​ទើប​បង្កើត) និង​ទឹកប្រាក់ ៥ ០០០ ពាន់​ដុល្លារ​។

​កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុង​ (BookMeBus) បាន​ដៃ​គូ​សហការ​ជាង ២៧ ក្រុមហ៊ុន​ព្រម​ទាំង​ទទួល​បាន​ចំណូល​គួរ​សម។

លោក ជា ឡង់​ដា ស្ថាប​និក​កម្មវិធី​កក់​សំបុត្រ​ឡាន​អនឡាញ បាន​ឲ្យ​ដឹង​ថា មុខងារ​​ថ្មី​នេះ អាច​ជួយ​សម្រួល​ដល់​ពលរដ្ឋ​​ក្នុង​ការ​កក់ ដោយ​គ្រាន់​តែ​​​ចុច​លើ​រូប​កៅអី​ណាមួយ នោះ​វា​នឹង​បិទ​​មិន​ឲ្យ​អ្នក​ផ្សេង​កក់​កៅ​អី​នោះ​បាន មាន​ន័យ​ថា ​ការ​កក់​មិនជាន់​កៅ​អី​គ្នា​នៅ​ពេល​ដែល​អ្នក​ដំណើរ​ចុច​កក់​កៅអី​តំណាល​គ្នា​​ (មាន​ម្ចាស់)។ ចំពោះ​នៅ​លើវិបសាយ Bookmebus ក៏​មាន​កំណែ​ប្រែ​ថ្មី​នេះ​ដែរ។

កម្មវិធី​កក់​សំបុត្រ​ឡាន​ក្រុងអនឡាញ BookMebus​ ដែល​ជា​កម្មវិធី​លើ​ទូរសព្ទ​ដៃ​សម្រាប់​ការ​កក់​សំបុត្រ​ឡាន​ធ្វើ​ដំណើរ​ក្នុង​ក្រុង ឬ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អាមេរិក CNN ផងដែរ។

​លើ​ចំណងជើង​ធំ​ៗ​ក្នុង​កម្មវិធី Road to ASEAN(Cambodia) របស់​ គេហទំព័រ CNN បាន​សរសេរ​ជា​ភាសា​អង់គ្លេស​​​ថា៖ New app makes bus travel easier in Cambodia ។ បក​ជា​ភាសាខ្មែរ​ថា៖ “កម្មវិធី​ថ្មី(App) ធ្វើ​ឲ្យ​​ការ​​ធ្វើដំណើរតាម​រថយន្ត​ក្រុង​​នៅ​ប្រទេស​កប្ពុជា​កាន់​តែ​ងាយ​ស្រួល”៕

នេះជា link ចូលទៅកាន់គេហទំព័រកក់សំបុត្រឡានក្រុង៖

  • ចុចទីនេះ bookmebus (ក្នុងកុំុព្យូទ័រ)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay