អុញនោះ! ពិធីការនីដ៏ល្បី ជី​ជី ប្រកាសថា​ នាង​មិនមែន​នារី​លក់ខ្លួន​ដូច​អ្នក​សិល្បៈ​​ខ្លះ​ទេ

ពិធីការិនី ដ៏មានប្រជាប្រិយភាពកញ្ញា ជីជី មួយរយៈចុងក្រោយនេះ ហាក់មានភាពមមាញឹកនឹងការងារក្នុងសិល្បៈ និងមុខជំនួញរកស៊ីខ្លាំង ព្រោះអ្នកគាំទ្រឧស្សាហ៍ឃើញតារាស្រីរូបនេះ តែងតែបង្ហោះ ពីការងាររបស់ខ្លួននៅលើបណ្តាញសង្គមជានិច្ច។

ក្រៅពីការងារសិល្បៈ កញ្ញា ជីជី ក៏បើកមុខរបរមួយទៀត គឺលក់លៀសហាល ព្រោះតែនាងចូលចិត្តញុំាលៀសហាលដោយខ្លួនឯង ហើយចង់ឱ្យអតិថិជនបានភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសារបស់ខ្លួន។

ក្រោយពីនាងបានលក់លៀសហាល មានអ្នកសិល្បៈមួយចំនួនពេបជ្រាយដាក់រូបនាង និងមើលងាយនាង ថាជានារីលក់ខ្លួន ហើយកាលពីពេលថ្មីៗនេះ កញ្ញា បានឆ្លើយតបវិញថា “​ជូន​ចំពោះ​អ្នកសិល្បៈ​មួយ​ចំនួន អរគុណ​ណាស់​ដែល​បាន​យក​ខ្ញុំ​ធ្វើជា​ប្រធានបទ​របស់​អ្នក ប្រហែល​មក​ពី​អ្នក​ទំនេរ​ពេក ឯខ្ញុំ​រវល់​ដែរ តែ​រវល់​រឿង​រក​ស៊ី ហើ​យ​រវល់​រឿង​លក់​លៀស​ដែល​អ្នក​និយាយ​ហ្នឹង​ហើយ ! «​ម៉េច​វា​ធ្លាក់ខ្លួន​លក់​លៀស​អ៊ីចឹង ធ្វើ​តារា​ទៅ​លក់​លៀស?​» ។

តោះ​ចម្លើយ​៖ ចុះ​បើ​ខ្ញុំ​លក់​លៀស តើ​វា​ទើ​ស​អ្នក​ត្រង់​ណា ? ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​មាន គ្រប់​មុខរបរ​សុចរិត​គឺ​សុទ្ធតែ​មាន​តម្លៃ មុខរបរ​ខ្ញុំ ញើ​ស​ឈាម​ខ្ញុំ កម្លាំង​ខ្ញុំ ហើ​យ​ខ្ញុំ​លក់​លៀស គឺ​មិនមែន​លក់ខ្លួន​ដូច​អ្នក ! យល់​នៅ ? ព្រុស​គេ​ឲ្យ​មើ​ល​កន្ទុយ​ខ្លួនឯង​ផង ខ្ញុំ​លក់​លៀស​មិនមែន SK.SP ដូច​អ្នក​ទេ ចូរ​ចង​ចាំ»”៕

សារដែលកញ្ញាបានបង្ហោះនាពេលថ្មីៗនេះ

 

អត្ថបទដោយ៖ លោក ប៊ុត ហេង