ប្រសើរណាស់! គិតត្រឹមថ្ងៃនេះ សំរាមដែលចេញប្រមូលពីប្រឡាយបឹងត្របែក…

ប្រជាជនជាច្រើនមានការសាទរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការប្រមូលសម្រាម នៅតាមប្រឡាយលូទឹកស្អុយចំណុចបឹងត្របែក ព្រមទាំងបានធ្វើឲ្យលូនេះ ប្រែក្លាយពីលូដែលពោលពេញទៅដោយសម្រាម ទៅជាលូដែលគ្មានសម្រាម ព្រមទាំងមានជនបរទេស ចុះហែលលេងទឹកយ៉ាងសប្បាយរីករាយផងដែរ។

បើយោងតាមការចុះផ្សាយលើហ្វេសប៊ុក ផ្លូវការរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា “គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ឋផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០តោន ស្មើនឹង ៨០% នៃផែនការកំណត់”។

ទន្ទឹមនឹងនេះ ក៏មិនភ្លេចចំពោះយុវជនខ្មែរយើង ដែលពួកគាត់បានចូលរួមយ៉ាងសកម្ម ដោយស្មោះអស់ពីចិត្ត​ចំពោះសកម្មភាពមួយនេះផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ