ក្តៅៗ! សម្តេច ហ៊ុន សែន សម្រេចមិនជួលនាវាផលិតអគ្គិសនីរបស់តួកគីទេ ព្រោះតែ …..

ក្រោយពីផ្តាច់ភ្លើងទូទាំងប្រទេស កម្ពុជា​ គ្រោងនឹងជួលនាវាផលិតថាមពលអគ្គិសនីពីប្រទេសតួកគី ដើម្បីយកមកផ្គត់ផ្គង់ថាមពលក្នុងពេលកម្ពុជាជួបការខ្វះខាតថាមពលអគ្គិសនីក្នុងរដូវក្តៅនេះ ដោយសារតែវារីអគ្គិសនីមិនអាចផលិតថាមពលបានបានគ្រប់តាមសមត្ថភាព។

គួរបញ្ជាក់ផងដែរថា សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខ​នាំ​យក​កា​ប៉ាល់​អគ្គី​សនីយ៍​ពី​ប្រទេស​តួ​កគី ២០០​ មេ​ហ្គា​វ៉ាត់​ដើម្បី​យក​មក​ផ្គត់ផ្គង់​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​អគ្គិសនី​សម្រាប់​ប្រាស់​ប្រាស់​។

(រូបតំណាង)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍ ដោយសម្តេច បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកមិញនេះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង