អបអរសាទរ! ឱក​ សុគន្ធកញ្ញា ក្លាយទៅជាឯកអគ្គៈរាជទូតថ្មីរបស់​ ក្រុម​ហ៊ុន​ ….

តារាចម្រៀងស្រី​ ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្មហង្សមាស គឺកញ្ញា ឪក​ សុគន្ធកញ្ញា បានក្លាយជាឯកអគ្គៈរាជទូតថ្មី របស់ក្រុមហ៊ុន​ HUAWEI នេះបើយោងតាម ការចេញប្រកាសរបស់ក្រុមហ៊ុនទូរស័ព្ទមួយនេះ កាលពិថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩កន្លងទៅនេះ។

បើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន បានអោយដឹងថា កញ្ញា ឪក សុគន្ធកញ្ញា បានក្លាយជាឯកអគ្គៈរាជទូតថ្មី របស់ក្រុមហ៊ុន​ HUAWEI ចាប់ផ្តើមពី HUAWEI P30lite I P30 I P30Pro នេះតទៅ។

សូមជម្រាបផងដែរថា ពិមុនកញ្ញា ឪក សុគន្ធកញ្ញា គឺជាអតីតឯកអគ្គៈរាជទូត របស់ក្រុមហ៊ុន ទូរស័ព្ទដ៏ល្បីគឺ SAMSUNG ដែលពីមុនកញ្ញា មាស សុខសោភា គឺជាឯកអគ្គៈរាជទូតរបស់ក្រុមហ៊ុន HUAWEI ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-fresh