រកយូរហើយ! មកស្វែងយល់ពី តិចនិក​នៃការបញ្ចូលសម្លេងក្នុងភាពយន្ត

តិចនិក​នៃការបញ្ចូលសម្លេងជំហានដំបូងគឺយើងត្រូវអោយដឹងថាសំលេងមួយណាដែលយើងអោយច្បាស់លាស់ជាមុនសិន មានន័យថាយើងរកលំនឹងនៃសំលេងជាមុនសិនមុននឹងយើងបែងចែកទៅកាន់សំលេងដ៍ដៃទៀត។

វាជាឧទារហណ៍មួយសំរាប់យើងនៅពេលយើងអនុវត្តន៍ ជំហានដំបូងយើងអាចរកនឹកសិនទៅ ថាសំលេងមួយណាជាតួអង្គមួយណា ពេលនោះយើងអាចដឹងថាសំលេងមួយនឹងយើងប្រើកន្លែងណា​មួយនៃបំពង់កររបស់យើងឬក៍ខ្ទងច្រមុះឬមួយក៍ជាសំលេងដែរប្រើមាត់យើងដើម្បីជំនួយអោយសំលេងរបស់យើងនឹងបានល្អទៅតាមតួរអង្គនីមួយៗ។

វាជាបច្ចេកទេសមួយដែលទាមទារយើងអនុវត្តន៍ជារៀងរាល់ថ្ងៃដើម្បីធ្វើអោយសំលេងរបស់យើងបានល្អ ហើយយើងប្រើប្រាស់ទៅសមនឹងអតចរិកនៃតួរអង្គ គួបផ្សំនឹងការបញ្ចូលសំលេង​ដើម្បីអោយមានភាពស៊ីសង្វាក់ទៅនឹងតួរអង្គនៅក្នុងសាច់រឿងទាមទារអោយយើងប្រើមនោសច្ចេនាខ្ពស់ ទាមទារអោយយើងយល់ដឹងពីអតចរឹករបស់តួរអង្គអោយបានច្រើន ដើម្បីអោយទាំងសំលេងឬមួយទាំងរូបភាពនៃការបញ្ចូលសំលេងគុន ឬ មួយជាល្ខោននិយាយវាមានភាពល្អប្រសើរដែលវាមានន័យថាវាស៊ីមីទ្រីគ្នាទៅនឹងតួអង្គនឹងសាច់រឿង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sadlife