ឳកាសមកដល់ហើយ! តើចង់ដាំផ្លែស្ត្រប៊ើរី (Strawberry) នៅខ្មែរដែរឬទេ?

អ្នកប្រហែលជាធ្លាប់បានដឹងហើយ ពីដំណាំ​Strawberry ​ជាប្រភេទ​ផ្លែឈើ​ផ្តល់សុខភាព និងសម្រស់ដែលមនុស្សគ្រប់ស្រទាប់វណ្ណៈ ពេញនិយមទទួលទាន បានដាំដុះលើទឹកដីកម្ពុជា រួចមកហើយ។

លោក អ៊ូច សំបូរ បានសហការណ៌ជាមួយអ្នកជំនាញខាងកសិកម្មជនជាតិអេស្បាញមានចំការ  Strawberry នៅទឹកដីពោធ៍សាត់​បានឲ្យដឹង​ថា​ ”ចាប់ពីខែនេះ ទៅជារដូវ ដែលត្រូវដាំដំណាំ  Strawberry ទៀតហើយ។”

ដោយសារមានការសំណូមពរពីបងប្អូនខ្មែរ មួយចំនួនចង់បានកូនStrawberryមកដាំ នៅពេលនេះ លោកថាលោកអាចនឹងនាំចូលកូនStrawberry ពីប្រទេសអេស្ប៉ាញ ដែលក្នុង១ដើម មានតម្លៃត្រឹមតែ ៦០០០​រៀល​តែប៉ុណ្ណោះក្នុង១កូនដើម ​ពោលគឺស្មើនឹង ១.៥ដុល្លារ ដោយ ទទួលការកម្មង់​ចាប់ពី​១៥០០០កូនឡើងទៅ ។

នៅពេលដែលអតិថិជនទិញពីលោក លោកនឹងមិនបោះបង់អតិថិជនចោលឡើយ ពោលលោកនឹងធ្វើ ការចែករំលែកនូវបទពិសោធន៌ដែលលោកបានចេះដឹងកន្លងមកអំពីការដាំដុះដំនាំ Strawberry និងពន្យល់​ពីរបៀបដាំ ថែរក្សារហូត​ទទួលបានទិន្នផល ហើយ​ដោយលោកនឹងចុះ ទៅមើលដល់ចំការ​ផ្ទាល់​ ដើម្បីពិនិត្យមើលប្រភេទដី និងអាកាសធាតុ (ប្រសិនបើអតិថិជនត្រូវការ)។

លោកបានបញ្ជាក់ថា ចំពោះផ្ទៃដីដែលអាចដាំបាន គឺត្រូវមានអាកាសធាតុត្រជាក់ មានទឹកគ្រប់គ្រាន់ ហើយត្រឹមតែ២ ខែកន្លះទៅ៣ខែ យើងអាចប្រមូលផលបាន ដោយក្នុង១​កូនអាចអាចប្រមូល​ផលបាន​ប្រមាណ ១,៥គីឡូ ទៅ១,៨ គីឡូ ហើយ​វា​មាន​អាយុ​កាលរហូតដល់១៦ខែ ទៅ១៨ខែ អាស្រ័យលើការថែទាំដល់។

គួរជម្រាបផងដែរថា កូនStrawberryដែលលោកនាំចូលមាន៣ប្រភេទរួមមាន ពូជ្រ Portola, San Andreas, និង Albion ដែលបច្ចុប្បន្នកំពុងលូតលាស់នៅប្រទេសអេស្បាញ ហើយបើយកមក  ដល់កម្ពុជា យើងដាំត្រឹមតែរយៈពេលតែ៣ ទៅ៤ សប្តាហ៍ប៉ុណ្ណោះអ្នកនឹងឃើញវាចេញផ្កាហើយ។

គួររំលឹកផងដែរ ថាការប្រមូលផលលើកទី១ របស់លោកអាចលក់ចេញ​ក្នុង តម្លៃចន្លោះពី ១០ ទៅ១៣ដុល្លារ អាមេរិកក្នុងមួយគីឡូក្រាម (តម្លៃទិញដល់ចំការ) ហើយបើលក់នៅតាមផ្សារទំនើប​ផ្សេងៗអាច​បានខ្ពស់ជាងនេះផងដែរ។

“ តើអ្នកណាថា អាកាសធាតុនៅប្រទេសខ្មែរយើង​​មិនអាចដាំប្រភេទដំណាំ Strawberry​ បាន? តែផ្ទុយទៅវិញខ្ញុំគិតថា គ្មានអ្វីដែលមិន​អាចទៅរួចនោះ​ទេ ” ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ទិញកូន Strawberry​ សូមទូរសព្ទមកលេខ 098443376

 

អត្ថបទទាក់ទង៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia