មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងជួយថែរក្សាប្រពៃណីទៀតផង បើសិនជា…..

ក្នុងឪកាសបុន្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ យើង​តែង​ដឹង​ថា សម្លៀក​បំពាក់​ជា​គ្រឿង​សំគាល់​ជាតិ បុគ្គល​និមួយ ៗតែង​មាន​ចិត្ត​រីករាយ​ចំពោះ​ការ​ស្លៀក​ពាក់ នូវ​សម្លៀក​បំពាក់​របស់​ជាតិ​ខ្លួន ជា​ជាង​ខ្ចី​របៀប​ជាតិ​ដទៃ​មក​ស្លៀក​ពាក់​ជា​ដរាប ។

​ដូច្នេះ គួរ​តែ​យើង​ខំ​តុបតែង​សម្លៀក​បំពាក់​យើង​ឲ្យ​ផល​ប្រសើរ​ល្អ ហើយ​ដើម្បី​មិន​ឲ្យ​សាប​សូន្យ​ប្រពៃណី​ខ្មែរ​សុទ្ធ​ៗ ផង ។

ហើយសម្រាប់ឪកាសបុណ្យចូលឆ្នាំខាងមុខនេះ សូមឲ្យបងប្អូនសុភាពនារីខ្មែរគួរតែស្លៀកពាក់ដោយបានសមសួនល្អអោយត្រូវនឹងពេលវេលា កាលះទេសះដែលត្រូវស្លៀកពាក់ទើបសាកសមជានារីខ្មែរគ្រប់លក្ខណ៏៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង