មិនធម្មតា! កុមារា DOME យុវជន​សាលា​បាល់ទាត់​បឹងកេត ត្រូវ​សាលា​បាល់​….

កុមារា​ Kasidej Vasunan​ (ហៅ​ DOME) ដែល​ជា​យុវជន​សាលា​បាល់ទាត់​បឹងកេត និង​ត្រូវ​ជាកូន​ប្រុស​របស់​អ្នកស្រី​ប្រធានក្លិបបឹងកេត បាន​ចេញដំណើរ​ទៅកាន់​ប្រទេសអេស្ប៉ាញ​ តាម​ការ​កោះហៅ​របស់​សាលា​បាល់​ទាត់​ក្លិប Barcelona ( FCBESCOLA ) ដើម្បី​សាក​ល្បង​សមត្ថភាព​ បន្ទាប់​ពី​រូបគេ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​កន្លងមកនៅទីនោះ និង​ទទួល​បាន​ការចាប់​អារម្មណ៍ពី​ក្រុម​គ្រូបង្ហាត់។

ការសាកល្បង​នឹង​ប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ​ ទី​៧ ខែ​មេសាខាងមុខ ហើយ​ប្រសិន​បើជាប់​ នោះ DOME នឹងចូលរួម​ការហ្វឹកហាត់​ជាមួយ​ពួកគេ​ចាប់ពីខែ​មិថុនាតទៅ ។

គួរ​បញ្ជាក់​ថា​ នេះ​គឺ​ជា​លើក​ទីបី របស់​កុមារា DOME ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ បន្ទាប់​ពី​ការ​ទៅ​ចូល​រួម​ហ្វឹកហាត់​២លើក​កន្លងមក កាលពីឆ្នាំ ២០១៨ ជាមួយ​នឹងកុមារជាច្រើន​នាក់​មកពី​ជុំវិញពិភពលោក។

សូម​ជូនពរដល់​ DOME ទទួលបាន​នូវបទពិសោធន៍​ និង​បច្ចេក​ទេសបាល់​ទាត់​ដ៏ល្អ​ពី​សាលាបាល់​ទាត់​ BARCELONA ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក