សូមប្រយ័ត្ន! ជប៉ុន រកឃើញសារធាតុញៀន ក្នុងទឹកម្ទេសរបស់ វៀតណាម ….

កាលពីថ្ងៃអង្គារ នេះបើយោងតាមព័ត៌មានចេញផ្សាយ លើវេបសាយ City.osaka.lg.jp បានឲ្យដឹងថា អាជ្ញាធរក្នុងទីក្រុង Osa ka ប្រទេសជប៉ុន លោក Ta Duc Minh មន្ត្រីទំនាក់ទំនងពាណិជ្ជកម្ម ជាមួយស្ថានទូតវៀតណាម​ ក្នុងប្រទេសជប៉ុន បានបញ្ជាក់អំពីរឿងនេះដល់កាសែត Tuoi Tre កាលពីថ្ងៃសៅរ៍។ ដោយ បានបញ្ជាប្រមូលទឹកម្ទេស ម៉ាក Chin-su ចំនួន១៨.១៦៨ដប ផលិតដោយក្រុមហ៊ុន Masan Group របស់ប្រទេសវៀតណាម ត្រូវបានប្រមូលត្រឡប់មកស្រុកវិញ ដោយសារមានផ្ទុកសារធាតុញៀនមួយហៅថា Benzoic Acid ដែលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងប្រទេសជប៉ុនឡើយ។

បើតាមប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Javis ដែលមានមូលដ្ឋាននៅទីក្រុង Osaka បាននាំចូលទឹកត្រី ទឹកស៊ីអ៊ីវ Osaka នៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១៨។

គួរជម្រាបជូនដែរថា សារធាតុផ្សំត្រូវបានរកឃើញមានផ្ទុកសារធាតុ Benzoic Acid ក្នុងកម្រិត ០,៤១ ទៅ ០,៤៥ ក្រាមក្នុងមួយគីឡូក្រាមនៃទឹកម្ទេស ដែលខុសនឹងច្បាប់ចំណីអាហារក្នុងប្រទេសជប៉ុន ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer.social