ក្រុមហ៊ុនថៃ គ្រោងនឹងបង្កើតរោងចក្រផលិតទឹកស្អាតនៅកម្ពុជា ដើម្បីប្រើប្រាស់ក្នុងតម្លៃថោក

ក្រុមហ៊ុនមួយរបស់ថៃបានគ្រោងនឹងបង្កើតរោងចក្រផលិតទឹកស្អាតនៅខេត្តព្រះសីហនុ និងកំពង់ស្ពឺ ដើម្បីចែកចាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងតម្លៃថោក។

នៅថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានឲ្យដឹងនៅក្នុងឱកាសជួបជាមួយប្រតិភូក្រុមហ៊ុនថៃ ថា ថៃគ្រោងនឹងបង្កើតរោងចក្រផលិតទឹកស្អាត ហើយក្រុមហ៊ុនបានពិនិត្យលទ្ធភាពវិនិយោគលើវិស័យនេះ ដូចជា នៅខេត្ត ព្រះសីហនុ ខេត្តកំពង់ស្ពឺ ជាដើម ។

ដោយឡែក ឯកឧត្តមបានផ្តល់អនុសាសន៍ថា តាំងដ៏មានសក្តានុពល ហើយ ឯកឧត្តម បានផ្តល់អាទិភាពនោះ គឺ តំបន់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ព្រំដែន វៀតណាម ដែលអាចយកប្រភពទឹកដ៏ច្រើន ចេញពីទន្លេ វៃកូ ខេត្ត ស្វាយរៀង ។

គួរជម្រាបផងដែរថា នៅឆ្នាំ២០២៥ កម្ពុជា រំពឹងថា នឹងមានទឹកស្អាតសម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស ១០០ភាគរយ សស្របតាមគោលនយោបាយ ទឹកមានគុណភាព-សុវត្ថិភាព-និរន្តរភាព -និងតម្លៃសមរម្យ គឺក្នុងគោលដៅលើកកំពស់សុខមាល ភាព និងកំរិតជីវភាព របស់ប្រជាពលរដ្ឋទូទៅ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *